កិច្ចប្រជុំស្ដីពីការធ្វើកំណែទម្រង់ វិទ្យាស្ថានជាតិអប់រំ

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សាតាមអនឡាញ ក្នុងគោលដៅប្រែក្លាយវិទ្យាស្ថានជាតិអប់រំ ជាគ្រឹះស្ថានឧត្តមសិក្សាជាតិទទួលបន្ទុកបណ្តុះបណ្តាលគ្រូ បង្រៀន និងមន្ត្រីគ្រប់គ្រងអប់រំ ឈានមុខគេនៅកម្ពុជា ទាំងផ្នែកចំណេះដឹង ជំនាញ និងឥរិយាបថ៕

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធនានា។

កិច្ចប្រជុំស្ដីពីការធ្វើកំណែទម្រង់វិទ្យាស្ថានជាតិអប់រំនេះ ដើម្បីកំណត់បេសកកម្ម និងគោលដៅ ពិនិត្យមើលផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ (ផ្នែករឹង) ពិនិត្យមើលកំណែទម្រង់ផ្នែកទន់ និងការស្វែងរកវិធានការដោះស្រាយ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner