ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មី១៦នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជា តួលេខថយចុះ៤៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។ កាលពីថ្ងៃទី១មិថុនា ការឆ្លងថ្មីក្នុងខេត្តព្រៃវែងត្រូវគេរក ឃើញឆ្លងខ្ពស់ដល់ចំនួន៦៥នាក់។

យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៦នាក់នោះ រួមមាន នៅក្នុងក្រុងព្រៃវែងម្នាក់,  ស្រុកពារាំងម្នាក់, ស្រុកកញ្ជៀចម្នាក់,  ស្រុកស្វាយអន្ទរម្នាក់, ស្រុកមេសាង២នាក់, ស្រកពាមជរចំនួន៤នាក់ និងស្រុកពាមរក៏ចំនួន៦នាក់។

គិតត្រឹមថ្ងៃទី២មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នក ឆ្លងជំងឺកូវីដ-១៩ចំនួន៤៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៥នាក់, មានអ្នកស្លាប់ចំនួន៥នាក់ និងនៅសល់២៦៥នាក់កំពុងទទួលការព្យាបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner