យុវសិស្សកម្ពុជា ២រូប បានទទួលមេដាយមាសអន្តរជាតិក្នុងការប្រកួតប្រជែងសិស្សឆ្នើមផ្នែកគណិតវិទ្យា អូឡាំព្យាដក្នុងទ្វីបអាស៊ីឆ្នាំ២០២១
អត្ថបទដោយ៖
ធី ដា
ក្រសួងអប់រំនៅយប់ថ្ងៃទី២ មិថុនា ឆ្នាំ២០២១ បានសរសេរសារអបអរសាទរដល់សិស្ស២រូប គឺយុវសិស្ស ដែន ដាមុនិន្ទ រៀនថ្នាក់ទី៧ និងយុវសិស្ស ដែន ដាមុនី ជាសិស្សរៀនថ្នាក់ទី២ នៃសាលាអន្តរជាតិវេសវីយូកម្ពុជា។ យុវសិស្សទាំង២រូបនោះ ត្រូវក្រសួងអប់រំបញ្ជាក់ថា នាពេលកន្លងមកធ្លាប់ទទួលនូវចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានោះ យុវសិស្សទាំង២រូប ទើបតែទទួលបានមេដាយមាសថ្នាក់អន្តរជាតិ ក្នុងការប្រកួតប្រជែងសិស្សឆ្នើមផ្នែកគណិតវិទ្យាអូឡាំព្យារបស់ប្រទេស សិង្ហបុរី និងក្នុងទ្វីបអាស៊ីឆ្នាំ២០២១ ហៅកាត់ថា (SASMO)នៅថ្ងៃទី១មិថុនាឆ្នាំ២០២១។ ក្នុងការប្រកួតនោះ មានការចូលរួមពីសិស្សឆ្នើមផ្នែកគណិតវិទ្យាចំនួន ២ម៉ឺន៨ពាន់៧៦០មកពីបណ្តាលប្រទេសចំនួន២៦។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕