បុរសម្នាក់ បើករថយន្តកូរ៉េមួយគ្រឿងកៀររថយន្តឡង់គ្រីស័រពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើបររថយន្តកូរ៉េមួយគ្រឿង មិនប្រយ័ត្ន វ៉ាមិនផុតកៀររថយន្តឡង់គ្រីស័រពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តកូរ៉េ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ បានបើកបររថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5844 ធ្វើដំណើរចេញមកពីផ្លូវបេតុងឡើងមកតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ រូបគាត់ ក៏បានបើកមិនប្រយ័ត្ន វ៉ាមិនផុតកៀរប៉ះរថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងទៀត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BD-3389 ពេញទំហឹង ដែលកំពុងធ្វើដំណើរស្រប់ទិសគ្នា តាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយឺតល្មម បណ្តាលឱ្យរថយន្តម៉ាកឡង់គ្រីស័ររងការខូចខាតកាងខាងមុខយ៉ាងដំណំ រីឯ រថយន្តកូរ៉េវិញរងការខូចខាតកោសថ្នាំបន្តិចបន្តួចប៉ុណ្ណោះ។ តែសំណាងល្អ មិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ ម្ចាស់ភាគីរថយន្តទាំងពីរគ្រឿង បានបើករថយន្តយកមកដាក់គៀនខាងសិន រួចធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់ភាគីខាងតៃកុងរថយន្តកូរ៉េជាអ្នកបង្ក ក៏សម្រេចចិត្តយល់ព្រមសងសំណងចេញថ្លៃការខូចខាតទៅម្ចាស់ភាគីរថយន្តម៉ាកឡង់គ្រីស័ជាអ្នករងគ្រោះយកទៅជួសជុលឱ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង៕ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner