តាញ់ មករា បារម្មណ៍ពីបញ្ហាសុខភាព ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ ម៉ឺន មេឃា ពានគោជល់ ទម្ងន់៦០គីឡូក្រាម

ការប្រកួតកីឡាប្រដាល់ ពានរង្វាន់អ្នកតស៊ូគុនខ្មែរគោជល់ ប្រភេទទម្ងន់៦០គីឡូក្រាម បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយកីឡាករ ម៉ឺន មេឃា លេខ១ពូល A ត្រូវប៉ះជាមួយ កីឡាករ តាញ់ មករា លេខ២ ពូល B ខណៈ កីឡាករ វេង សុភ័ក្រ លេខ១ពូល B ត្រូវប៉ះ កីឡាករ ឈុត សិរីវណ្ណថង លេខ២ ពូល A ដើម្បីដណ្តើមយកជ័យជំនះឡើង ទៅវគ្គផ្តាច់ព្រ័ត្រ គ្រងខ្សែក្រវ៉ាត់អ្នកតស៊ូគុនខ្មែរគោជល់ ទម្ងន់៦០គីឡូក្រាម ។


ជុំវិញការប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កីឡាករ តាញ់ មករា ការប៉ះគ្នា ជាមួយ ម៉ឺន មេឃា គឺជាជំនួបលើកទី១ ។ ហើយក៏ធ្វើអោយជើងខ្លាំងមកពីក្លិបប្រដាល់ក្រសួងការពារជាតិរូបនេះ ខិតខំពង្រឹងស្នៀតប្រយុទ្ធ និងកម្លាំងកាយសម្បទាឲ្យបានរឹងមាំ ត្រៀមជួបកូនអ្នកប្រដាល់អេភូថង ។ ប៉ុន្តែ តាញ់ មករា បង្ហាញក្តីបារម្មណ៍ ជុំវិញបញ្ហាសុខភាព ដោយកំពុងមានជំងឺផ្តាសសាយ ធ្វើអោយធ្លាក់ចុះកម្លាំង ។


សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្នកតស៊ូគុនខ្មែរគោជល់ ទម្ងន់៦០គីឡូក្រាមនេះ គឺកីឡាករ ម៉ឺន មេឃា ត្រូវប៉ះ កីឡាករ តាញ់ មករា និងកីឡាករ វេង សុភ័ក្រ ត្រូវប៉ះ កីឡាករ ឈុត សិរីវណ្ណថង ដើម្បីស្វែរកជើងខ្លាំងឈានទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវ៉ាត់ជើងឯក អ្នកតស៊ូគុនខ្មែរគោជល់ លើប្រភេទទម្ងន់៦០គីឡូក្រាម ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner