Inter Milan បដិសេធសំណើកញ្ចប់ថវិការបស់ក្លឹបធំៗ២ ដើម្បីផ្ទេរយកតារាឆ្នើមរបស់ក្លឹប

Inter Milan បដិសេធសំណើកញ្ចប់ថវិការបស់ក្លឹបធំៗ២ ដើម្បីផ្ទេរយកតារាឆ្នើមរបស់ក្លឹប ក្នុងនោះបដិសេធ ក្លឹប PSG ដែលចង់បាន Achraf Hakimi ឥឡូវបដិសេធកញ្ចប់ថវិកា ជាង១០០លានផោន ពីតោខៀវ Chelsea ដើម្បីយក Romelu Lukaku ទៅអង់គ្លេស ។


ទោះបីជាយ៉ាងណា Inter ប្ដេជ្ញាថានឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរក្សាទុក Lukaku បន្ទាប់ពីការចាកចេញរបស់លោក Antonio Conte ជំនួយមកវិញដោយគ្រូបង្វឹកថ្មី Simone Inzaghi ។


គួរបញ្ជាក់ថា កីឡាករ Romelu Lukaku បាននិយាយថា នឹងបន្តស្នាក់នៅជាមួយក្លឹបដែលមានមូលដ្ឋាននៅទឹកដី San Siro ។ រីឯកីឡាករ Achraf Hakimi ដែល PSG ចង់បានមិនទាន់ដឹងច្បាស់នៅឡើយទេត្រូវរងចាំរយៈពេលពីរបីថ្ងៃទៀត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner