ក្រុមគណបក្សប្រឆាំងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលថ្មីមួយ

អត្ថបទដោយ៖
AMS OneMinute

ក្រុមគណបក្សប្រឆាំងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលនឹងបិទបញ្ចប់ការកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ១២ឆ្នាំ របស់លោក Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃទី០៣ មិថុនា។

ក្រោមការបង្កើតរដ្ឋាភិបាលចម្រុះមួយដែលមាន ៨គណបក្សចូលរួម មេដឹកនាំគណបក្ស Yesh Atid លោក Yair Lapid និងមេដឹកនាំគណបក្ស Yamina លោក Naftali Bennett នឹងប្ដូរវេនម្នាក់ម្ដង ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី។

រដ្ឋាភិបាលចម្រុះរបស់បក្សប្រឆាំងនៅត្រូវឆ្លងកាត់អនុម័តយល់ព្រមពីសភាអ៊ីស្រាអែលជាមុនសិន នៅក្នុងរយៈពេល១០ថ្ងៃរាប់ចាប់ពីថ្ងៃព្រហស្បតិ៍នេះ។ លោក Benjamin Netanyahu ក៏ត្រូវបានគេជឿជាក់ដែរថានឹងប្រឹងប្រែងបញ្ចុះបញ្ចូលឱ្យសមាជិកសភាបោះឆ្នោតប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះ៕

ប្រភព៖ Al Jazeera

ads banner