ឆាប់ៗនេះខេត្តកំពង់ស្ពឺនឹងមានរោងចក្រកែច្នៃផ្លែស្វាយតម្លៃ៦.៥លានដុល្លារ ដែលជួយបង្កើតការងារបានចំនួន៥០០កន្លែង (មានវីដេអូ)

Video: https://fb.watch/5UhMSbfnWb/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា​ (CDC) បានអនុម័តអោយក្រុមហ៊ុន CAMBODIAN GOME FARM FOOD  បង្កើតរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែង ដែលស្ថិតទីតាំងស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយនឹងជួយបង្កើតការងារបានចំនួន៥០០កន្លែង ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា​ (CDC) បានអោយដឹងនាពេលថ្មីៗនេះថា រោងចក្រខាងលើមានទុនវិនិយោគប្រមាណ៦.៥លានដុល្លារ ហើយនៅពេលបើកដំណើរការនឹងអាចបង្កើតការងារបានចំនួន៥០០កន្លែង ។

សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនជាង១៥ម៉ឺនតោន កើនឡើងចំនួនជាង២៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner