វគ្គបណ្ដុះបណ្ដាលជាស៊េរី តាមប្រព័ន្ធអេឡិចត្រូនិកស្ដីពី “មូលដ្ឋានគ្រឹះនៃអក្ខរកម្មទិន្នន័យ”
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ រៀប ចំវគ្គបណ្ដុះបណ្ដាលជាស៊េរីតាមប្រព័ន្ធអេឡិចត្រូនិកស្ដីពី “មូលដ្ឋានគ្រឹះនៃអក្ខរកម្មទិន្នន័យ” ក្នុងគោលបំណងចូលរួមជួយពង្រឹងបន្ថែមដល់សមត្ថភាពលោកគ្រូអ្នកគ្រូទាំងអស់ឲ្យបានយល់ជាបឋមអំពីអក្ខរកម្មទិន្នន័យ និងការស្វែងយល់លម្អិតអំពីទិន្នន័យ និងការប្រើប្រាស់នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ។
វគ្គបណ្ដុះបណ្ដាលនេះដែរគឺត្រូវបានចូលរួមឧទ្ទេសដោយវាគ្មិនលោក វង្ស ពិសិទ្ធ មន្ត្រីជាន់ខ្ពស់ផ្នែកស្រាវជ្រាវ ទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។
ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលទាំង២វគ្គនេះ សិក្ខាកាមបានសំណូមពរឲ្យរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ទិន្នន័យបន្ថែមទៀត ដោយបានលើកឡើងថាវគ្គបណ្ដុះបណ្ដាលបែបនេះល្អសម្រាប់ការងាររៀន-បង្រៀនប្រចាំថ្ងៃ ។ដោយ -រ៉ាវុធ