បរិមាណដីមានជីជាតិជាង ២៤ពាន់លានតោន បានបាត់បង់ជារៀងរាល់ឆ្នាំ
អត្ថបទដោយ៖
AMS OneMinute
កសិករគួរប្រើប្រាស់វិធីសាស្ដ្រ “កសិកម្មកើតឡើងវិញ-regenerative agriculture” ដើម្បីស្ដារគុណភាពដី។
កសិករគួរកាត់បន្ថយការប្រើប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិត ឬផ្សិត ដែលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងងាកទៅរកការដាំដុះចម្រុះ។ កសិករពុំគួរទុកដីឱ្យទំនេរចោលទេ ព្រោះវាងាយនឹងសឹករិចរិល ដោយសារកត្តាខ្យល់ កង្វះទឹក និងកំណើនសីតុណ្ហភាព។
ការធ្វើកសិកម្មបែប regenerative agriculture នេះអាចផ្តល់នូវផលិតកម្មដំណាំដែលមានទំហំទឹកប្រាក់ដល់ទៅ ១.៤ទ្រីលានដុល្លារ ជាមួយនឹងការប្រើប្រាស់ដីតិចតួចប៉ុណ្ណោះ។