មួយសប្តាហ៍នៃការចាក់វ៉ាក់សាំងលើពលរដ្ឋបានចំនួនជាង២៦ម៉ឺននាក់ (Video Inside)

ទំហំនៃការចាក់វ៉ាក់សាំងក្នុងរាជធានីកាន់តែពង្រីកធំឡើងជាលំដាប់ដើម្បីជម្រុញរកភាពស៊ាំបង្កាជម្ងឺកូវីដ១៩។ យោងតាមរដ្ឋបាលរាជធានី ពលរដ្ឋក្នុងក្រុងភ្នំពេញដែលបានចាក់វ៉ាក់សាំងបង្កាកូវីដ១៩មានចំនួន២លាន ៣ សែន៩ម៉ឺន៩ពាន់២៧៧នាក់ហើយ គិតត្រឹមថ្ងៃទី៣មិថុនា។

យោងសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិ ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស បានកើនជាង២៦កណ្តក់ សញ្ញា៨០ភាគរយហើយ ក្នុងរង្វង់គោលដៅចាក់លើមនុស្សចំនួន១០លាននាក់។ គិតក្នុងរយៈពេលមួយសប្តាហ៍ ត្រឹមថ្ងៃសុក្រនេះ មនុស្សដែលទទួលបានការចាក់វ៉ាក់សាំង មានចំនួន២៦ម៉ឺន៩ពាន់៧២៩នាក់។  គិតត្រឹមថ្ងៃទី៣ មិថុនាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២លាន៦សែន៨ម៉ឺន៨ពាន់១៤នាក់ហើយ ដែលស្មើនឹង២៦,៨៨%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះពលរដ្ឋដែលបាន ចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន២លាន៩ម៉ឺន៤ពាន់៥៧៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner