ខេត្តព្រៃវែង មានការឆ្លងថ្មី៣៨នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន៣៨នាក់ ដែលជាករណីថយចុះចំនួន៧នាក់បើប្រៀបធៀប នឹងម្សិលមិញ។ កាលពីថ្ងៃទី៣មិថុនា ខេត្តព្រៃវែងបានរកឃើញការឆ្លងថ្មីមានចំនួនច្រើនដល់៤៥នាក់។

យោងតាមរដ្ឋបាលខេត្ត ករណីឆ្លងថ្មីនៅថ្ងៃនេះ គឺជាការឆ្លងចូលក្នុងសហគមន៍ទាំងអស់ដែលរួមមាននៅក្នុងស្រុកបាភ្នំ ១៣នាក់, ស្រុកមេសាង៧នាក់, ស្រុកព្រះស្តេច១៦នាក់ និង៤នាក់ដទៃទៀត នៅក្រុងព្រៃវែង និងស្រុកកំពង់ត្របែក ។ ខេត្តព្រៃវែង មានចំនួនអ្នកឆ្លងសរុប៥៥៨នាក់, ជាសះស្បើយ២៣២នាក់, កំពុងសម្រាកព្យាបាលចំនួន ៣២០នាក់និងមានការស្លាប់ចំនួន៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner