ធនាគារ ABA សាខាសន្ធរមុខមានអ្នកឆ្លងកូវីដ១៩ ចេញចូល (Video Inside)

ប្រជាពលរដ្ឋដែលបានទៅទទួលសេវាខាងផ្នែកអតិថិជន ធនាគារ ABA សាខាសន្ធរមុខត្រូវ ប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារ ABA សាខាសន្ធម៉ុក មានទីតាំងស្ថិតនៅអគារលេខ ៥៧១ ផ្លូវកម្ពុជា ក្រោម, សង្កាត់ផ្សារដេប៉ូ៣ ក្នុងខណ្ឌទួលគោក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃនេះ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅ ABA សាខាសន្ធម៉ុកនោះ ចាប់ពីថ្ងៃទី ២១ឧសភា ដល់ថ្ងៃទី ១មិថុនា ឆ្នាំ២០២១។ 

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner