ជប៉ុនផ្តល់រថយន្តគិលានសង្គ្រោះ៣០គ្រឿង ដល់ក្រសួងសុខាភិបាល (Video Inside)
រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីប្រគល់និងទទួល រថយន្តគិលានសង្គ្រោះនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៤ មិថុនា ឆ្នាំ ២០២១នេះ ក្រោមវត្តមានរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង និង ឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំកម្ពុជាលោក មិកាមិម៉ាសាហ៊ីរ៉ូ។
រដ្ឋាភិបាលជប៉ុនបានសន្យាប្រគល់នូវរថយន្តសង្គ្រោះចំនួន១០០គ្រឿង ដែលជាជំនួយឥតសំណងស្ថិតក្រោម គម្រោង កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជប៉ុនជូនក្រសួងសុខាភិបាលសម្រាប់ការងារទប់ស្តាត់ ការរាល ដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។
ការប្រគល់នូវរថយន្តចំនួន៣០គ្រឿងនៅថ្ងៃនេះបាននាំឲ្យរថយន្តដែលទទួលបានជាបន្តបន្ទាប់មកមានចំនួន៧០គ្រឿងនោះហើយ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថារថយន្តចំនួន៣០គ្រឿងដែលទើបទទួលបាននាពេលនេះ បានបែងចែកទៅឲ្យអង្គភាពប្រតិបត្តិនៅថ្នាក់កណ្តាលនិងមន្ទីរសុខាភិបាលដែលមានហានិភ័យខ្ពស់នៃការរាតត្បាលជំងឺកូវីដ១៩។