ក្រុមហ៊ុន TRIMULIA Tower បានឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារ ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី ក្រុមហ៊ុន TRIMULIA Tower ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន TRIMULIA Tower ដែលបាននាំយកថវិកា មកឧបត្តម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់មន្ត្រីជួរមុខនៅតាមគោលដៅតំបន់បិទខ្ទប់ (តំបន់ក្រហម) អ្នកជំងឺកូវីដ-១៩ ក្នុងក្រុងព្រះសីហនុ ការនាំយកថវិកា មកឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ សរបញ្ជាក់ពីទឹកចិត្តការចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងក្រុង នៃខេត្តព្រះសីហនុ ម្យ៉ាងទៀតក៏ជាសកម្មភាពចូលរួមនៃការចែករំលែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកសម្រាប់ប្រើប្រាស់បំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតធ្ងន់ធ្ងរក្នុងសហគមន៍មួយចំនួនក្នុងក្រុងព្រះសីហនុ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងវិស័យឯកជនបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ពិសេសការចូលរួមពីប្រជាពលរដ្ឋផ្ទាល់ក្នុងការបិទខ្ទប់ (តំបន់ក្រហម)ក្នុងក្រុងព្រះសីហនុ កុំឱ្យជំងឺកូវីដ-១៩ ចម្លងចូលសហគមន៍បន្តទៀត។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿ ជាក់ថា រោងចក្រ ក្រុមហ៊ុន សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងសប្បុរស ជនបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: បន្តទៀត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner