គណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា យល់ព្រមតាមសំណើ ឯកឧត្តម ស៊ិក ប៊ុនហុក លាឈប់ពីតំណែងប្រធាន គ.ជ.ប
ភ្នំពេញ៖ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចលាឈប់ពីការងារ ដោយមានបញ្ហាសុខភាព។ ក្រោយការដាក់ពាក្យលាឈប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តយល់ព្រមលើសំណើនេះរួចហើយ នាព្រឹកថ្ងៃទី៤ ខែមិថុនា ២០២១។
ផ្អែកតាមនីតិវិធី ក្រោយពីគណៈកម្មាធិការអចិន្ដ្រៃយ៍សភា សម្រេចយល់ព្រមឲ្យលាឈប់ហើយនោះ គណៈកម្មាធិការនេះ នឹងពិភាក្សាជាមួយគណបក្សនយោបាយ ដែលពាក់ព័ន្ធ ដូច្នេះរយៈពេល ៥ ថ្ងៃ នឹងប្រកាសជាចំហរដើម្បីជ្រើសរើស បេក្ខជនថ្មី។
ឯកឧត្តម ស៊ិក ប៊ុនហុក ត្រូវបានជ្រើសរើសក្នុងតំណែងជាប្រធានគ.ជ.ប ដោយគណបក្សប្រជាជនកម្ពុជា និងត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។