អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៣លាន៣២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៧២ម៉ឺននាក់ និងជាសះស្បើយ១៥៦លាន៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៣លាន៣២ម៉ឺន៨ពាន់៩៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៧២ម៉ឺន៧ពាន់៦៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥៦លាន៧ម៉ឺន៥ពាន់៤០១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន១៩ម៉ឺន២ពាន់២៣នាក់ ស្លាប់ចំនួន៦១ម៉ឺន២ពាន់២៤០នាក់ និងជាសះស្បើយចំនួន២៨លាន៥ម៉ឺន៤ពាន់៩៩៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៨លាន៦៩ម៉ឺន៤ពាន់៨៧៩នាក់ ស្លាប់៣៤ម៉ឺន៤ពាន់១០១នាក់ និងជាសះស្បើយ២៦លាន៧៩ម៉ឺន៥ពាន់៥៤៩នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៨៤ម៉ឺន១ពាន់៩៥៤នាក់ ស្លាប់ចំនួន៤៧ម៉ឺន៩៦៨នាក់ និងជាសះស្បើយ១៥លាន២៣ម៉ឺន៩ពាន់៦៩២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner