ប្រធានាធិបតីរុស្ស៊ីជំរុញអោយពិភពលោករួបរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលសម្លាប់ជីវិតមនុស្សកើនឡើងជាង៣លាននាក់ (មានវីដេអូ)
អត្ថបទដោយ៖
ឈឹម ទីណា
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអះអាងពីភាពចាំបាច់ដែលពិភពលោកត្រូវការរួបរួមគ្នា សំដៅបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។
លោក ពូទីន បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានអន្តរជាតិ តាមរយៈវីដេអូខុនហ្វ្រិនចេញពីសន្និបាតសេដ្ឋកិច្ចពិភពលោកលើកទី២៤ក្នុងទីក្រុង សេនត៍ ភីធើស៍ប៊ឺក ថា ពិភពលោកទាំងមូលមិនទាន់ឆ្លងផុតភាពលំបាក និងការរឹតបន្តឹងទាំង ឡាយ ដែលបង្កឡើងដោយជំងឺ COVID-19 នៅឡើយទេ ហើយលទ្ធផលប្រកប ដោយប្រសិទ្ធភាពនានាអាចសម្រេចទៅបាន លុះត្រាណាតែមានកិច្ចសហប្រតិ បត្តិការរួមមួយ ។
នាឱកាសនោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះថែមទាំងបានសង្កត់ធ្ងន់ផងដែរថា ផលប្រយោជន៍សេដ្ឋកិច្ចមិនគួរលើកឡើងជាអាទិភាពនោះឡើយនៅក្នុងចំណុចនេះ ពីព្រោះយើងត្រូវគិតអំពីបញ្ហាមនុស្សជាតិជាចម្បង ហើយត្រូវតស៊ូប្រយុទ្ធដើម្បីវិស័យសុខាភិបាល និងជីវភាពរស់នៅរបស់ប្រជាជន ៕ ប្រភព៖ ស៊ីនហួរ
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។