ទីបំផុត! ចិនអនុម័តអោយប្រើវ៉ាក់សាំង Sinovac សម្រាប់ករណីបន្ទាន់ទៅលើកុមារ និងមនុស្សវ័យជំទង់ (មានវីដេអូ)

ចិន ទីបំផុតចិនអនុម័តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac Biotech សម្រាប់ករណីបន្ទាន់ទៅលើកុមារ និងមនុស្សវ័យជំទង់មានអាយុចន្លោះពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ ។

ប្រធានក្រុមហ៊ុន Sinovac លោក យិន វៃតុង (Yin Weidong) ប្រាប់ទូរទស្សន៍រដ្ឋចិនថា សម្រាប់ពេលវេលាកំណត់ដែលអាចចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Sinovac ទៅលើក្រុមមនុស្សអាយុ ៣ឆ្នាំ ដល់ ១៧ឆ្នាំ ខាងលើនេះបាន គឺអាស្រ័យទៅលើការអនុញ្ញាតពីអាជ្ញាធរចិន ដោយសមស្របទៅតាមយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំង ។ លោក យិន បន្ថែមថា មនុស្សវ័យចំណាស់មានអាទិភាពជាងក្មេងៗ ក្នុងការទទួលបានវ៉ាក់សាំង COVID-19 ព្រោះមនុស្សវ័យចំណាស់ងាយធ្លាក់ខ្លួនឈឺធ្ងន់ នៅក្រោយឆ្លងជំងឺនេះ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែមិថុនានេះ ចិនបានចាក់វ៉ាក់សាំងសរុបជាង ៧២៣.៥លានដូសរួចហើយជូនដល់ប្រជាជនរបស់ខ្លួន ខណៈដែលកន្លងមកនេះវ៉ាក់សាំងនានានៅប្រទេសចិន ត្រូវបានអនុញ្ញាតអោយចាក់តែទៅលើមនុស្សអាយុ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner