ថៃកំពុងចរចាទិញវ៉ាក់សាំង២៥លានដូសទៀតពី Pfizer និង Johnson & Johnson ដើម្បីចាក់ជូនប្រជាជនខ្លួនអោយបាន១០០លានដូសនៅត្រឹមចុងឆ្នាំនេះ (មានវីដេអូ)

ថៃ៖ ​ប្រធាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់រដ្ឋាភិបាល​ថៃបញ្ជាក់ថា ប្រទេស​ថៃ​កំពុងស្ថិតក្រោមការចរចាទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន២៥លានដូសពីក្រុមហ៊ុន Pfizer និង Johnson & Johnson ដើម្បីសម្រេចគោល​ដៅ​ចាក់​វ៉ាក់សាំង​​ដល់​ប្រជា​ជន​​ខ្លួនអោយ​បាន​១០០​លាន​ដូស​នៅតឹ្រមចុង​ឆ្នាំ​២០២១​នេះ ។

ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​ឆ្លងថៃ លោកវេជ្ជបណ្ឌិត Opas Karnkawinpong ​បាន​​ប្រាប់​អ្នក​សារព័ត៌មាន​​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញថា ការ​បញ្ជាទិញវ៉ាក់សាំងចិន​ Sinovac ចំនួន​៨​លាន​ដូស និង​វ៉ាក់សាំងអាមេរិក Pfizer និងអង់គ្លេស​ Johnson & Johnson ចំនួន​២៥​លាន​ដូស​ទៀត ​នឹង​គ្រប់​​គ្រាន់សម្រាប់​​​គោល​ដៅ​១០០​លាន​ដូសក្នុង​ឆ្នាំ​នេះ ។ លោកវេជ្ជបណ្ឌិតបន្ត​ថា រដ្ឋាភិបាល​ថៃ​ក៏​គ្រោង​បន្ថែម​វ៉ាក់សាំង​ចំនួន​៥០​លាន​ដូស​ទៀត​សម្រាប់​ឆ្នាំ​២០២២ ​ដើម្បី​បង្កើន​កម្មវិធី​ចាក់វ៉ាក់សាំង​របស់​ខ្លួន​ សំដៅ​ទប់​ស្កាត់ជំងឺ​កូវីដ១៩ ជា​ពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី ។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី០​៧ ខែ​មិថុនានេះ​ រដ្ឋាភិបាល​ថៃ​នឹង​ចាប់​ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​ទូទាំង​ប្រទេស​ជា​ផ្លូវ​ការ ​ដែល​​សង្ឃឹម​ថា នឹង​ចាក់​​​ប្រជា​ជន​៥០​លាន​នាក់ ឬ​ស្មើ​នឹង​៧០​%​នៃ​ប្រជា​ជន ត្រឹម​បំណាច់​ខែ​ធ្នូ​ខាងមុខនេះ​ បើ​ទោះ​ជា​មាន​ការ​ត្អួញត្អែរ​ពី​មន្ទីរ​ពេទ្យ​ជា​ច្រើន​អំពីកង្វះវ៉ាក់សាំង ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner