ផ្ទាំងទឹកកកនៅតំបន់សមុទ្រទឹកកកអាក់ទិចកំពុងតែមានកម្រាស់ស្តើងទៅៗលឿនជាងការរំពឹងទុក ខណៈមានការព្រួយបារម្ភពីបញ្ហាប្រែប្រួលអាកាសធាតុ (មានវីដេអូ)

អង់គ្លេស ផ្ទាំងទឹកកកនៅតំបន់សមុទ្រទឹកកកអាក់ទិច នៃប៉ូលខាងជើង ហាក់កំពុងតែមានកម្រាស់ស្តើងទៅៗ លឿនជាងការរំពឹងទុកកន្លងមកដល់ទៅទ្វេដង ដោយធ្វើអោយមានផលប៉ះពាល់គួរអោយព្រួយបារម្ភចំពោះការប្រែប្រួលអាកាសធាតុ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយនៅចក្រភពអង់គ្លេស ។

ការសិក្សាវិភាគមួយដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ UCL របស់ចក្រភពអង់គ្លេសបានសន្និដ្ឋានថា ផ្ទាំងទឹកកនៅតំបន់សមុទ្រទឹកកកអាក់ទិច កំពុងតែមានកម្រាស់ស្តើងទៅៗក្នុងល្បឿនចន្លោះ៧០-១០០ភាគរយ លឿនជាងអ្វីដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានមូលមតិគ្នាសន្និដ្ឋាននាពេលកន្លងមក ។ ក្រុមស្រាវជ្រាវនៃការសិក្សានេះ បានប្រើប្រាស់ផែនទីដែលមានទិន្នន័យថ្មីៗ នៃជម្រៅព្រិលនៅលើផ្ទាំងទឹកកកក្នុងតំបន់នោះ ។

គួរបញ្ជាក់ថា តំបន់សមុទ្រទឹកកកអាក់ទិច គឺជាជម្រកនៃផ្ទាំងកកកសរុបទំហំរាប់លាន គីឡូម៉ែត្រក្រឡា ដែលមានសារៈសំខាន់ជាខ្លាំង ដើម្បីបន្ថយកម្តៅភពរបស់យើង ប៉ុន្តែបច្ចុប្បន្នវាកំពុងតែកើនឡើងសីតុណ្ហភាពខ្លាំងឡើងៗ ។ កាលពីខែមុន បណ្តាប្រទេសនៅតំបន់អាក់ទិក រួមមានទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីបានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាដើម្បីការពារសន្តិភាពនៅក្នុងតំបន់ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner