អតីតមេដឹកនាំពិភពលោករាប់រយនាក់អំពាវនាវអោយប្រទេស G7 ផ្តល់វ៉ាក់សាំងដល់ប្រទេសក្រីក្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

អង់គ្លេស៖ អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសរាប់រយនាក់បានស្នើអោយក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក (G7) ចំណាយប្រាក់ដើម្បីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងពិភពលោក សំដៅបញ្ឈប់ការឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវមួយនេះ ។

ការអំពាវនាវខាងលើនេះ បានកើតមានឡើងនៅមុនកិច្ចប្រជុំកំពូល G7 ក្នុងចក្រភពអង់គ្លេសដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍នេះ(ម៉ោងក្នុងតំបន់) នៅពេលដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជួបជាមួយមេដឹកនាំអង់ គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន ។

នៅក្នុងលិខិតរបស់អតីតមេដឹកនាំពិភពលោកទៅកាន់ក្រុមប្រទេស G7 នោះ ពួកគេបានសង្កត់ធ្ងន់ថា មេដឹកនាំ G7 និងមេដឹកនាំដទៃទៀត ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ  គួរតែធានាអោយបាននូវទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ រយៈពេលពីរឆ្នាំ ដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅទូទាំងពិភពលោក ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner