លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តន៍បន្តសម្រាប់ខែមិថុនា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការអនុញ្ញាតិពី ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា តាមប្រពន័្ឋZOOM ជូនដល់លោកអធិការរង លោកនាយប៉ុស្តិ៍ និងលោកនាយផ្នែកទាំងអស់ ឲ្យបន្តក្តាប់សភាពការណ៍បទលើ្មស លួច ឆក់ ប្លន់ និងបង្តើនឲ្យបានខ្ពស់លើការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនោះដែលោកអធិការនគរបាលខណ្ឌបានសង្កត់ធ្ងន់ថា ប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវបើកទ្វារ ២៤ម៉ោងលើ ២៤ម៉ោង ពិសេសធ្វើការផ្សព្វផ្សាយអោយបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលអោយបានជាប់ជាប្រចាំ ក្នុងមូលដ្ឋានសង្កាត់ទាំង០៦ ៕ ដោយ ៖ តុង សីហា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕