រដ្ឋបាលខេត្តបាត់ដំបង រកឃើញ នូវ ករណីវិជ្ជមានកូវីដ-19 ចំនួន១៥នាក់ថ្មីបន្ថែមទៀតនិងព្យាបាលជាសះស្បើយចំនួន១២នាក់នៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១នេះ

អត្ថបទដោយ៖
Kien Sereyvuth

     រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នៅរសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន១៥នាក់ថ្មីបន្ថែម។ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន១២និងពលករវិលត្រឡប់ពីប្រទេសថៃ ចំនួន០៣នាក់។ព្រមទាំងព្យាបាលអ្នកជម្ងឺជាសះស្បើយចំនួន១២នាក់ផងដែរ ហើយត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ្ផហើយផងដែរ។

      ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យបង្អែកស្រុកនានាផងដែរ។

     សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19កន្លងមក ខេត្តបាត់ដំបង មានអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៣៩៩នាក់ ក្នុងនោះបានព្យាបាលឲ្យជាសះស្បើយ ចំនួន១៤៥នាក់,ស្លាប់២ករណី និងបញ្ជូនឲ្យទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងអ្នកកំពុងសម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យបង្អែកស្រុក និង ខេត្តសរុបចំនួន ២៥២នាក់។

      ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ខាងលើនេះ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ធ្វើការជូនដំណឹងនិងអំពាវនាវដល់អាជ្ញាធរមូលដ្ឋានត្រូវមានវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ និង អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តដើម្បីយកវត្ថុសំណាកត្រួតពិនិត្យមើលសុខភាពនិងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានត្រួតពិនិត្យមើលសុខភាពក្នុងករណីសង្ស័យ ត្រូវរាយការណ៍ជូនអាជ្ញាធរ និង គ្រូពេទ្យជាបន្ទាន់ ដើម្បីយកអ្នកជម្ងឺទៅធ្វើការព្យាបាល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner