កម្មវិធី Education Hub របស់សែលកាត ផ្តល់ជូននូវមាតិកាអប់រំជាវីដេអូល្អៗរបស់លោកគ្រូ ឃីម សុខហេង
រាជធានីភ្នំពេញ៖សែលកាត បានចាប់ដៃគូសហការជាមួយ លោកគ្រូ ឃីម សុខហេង ដើម្បីផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវមាតិកាអប់រំតាមអនឡាញដ៏សម្បូរបែប ដើម្បីជួយបង្កើននូវជំនាញទន់ និងឱកាសស្វែងរកការងារដ៏សមប្រកប។
ក្រុមហ៊ុនសែលកាតបានឱ្យដឹងថាពេលនេះ អតិថិជនរបស់ខ្លួន អាចរីករាយជាមួយការទស្សនាវីដេអូដល់ទៅ២០០ឃ្លីប ដោយឥតគិតថ្លៃ នៅលើកម្មវិធី KHiM SOK HENG រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១។ ថ្នាលសិក្សាតាមអន ឡាញនេះ ផ្តល់ជូនអតិថិជននូវចំណេះដឹងដ៏សម្បូរបែប ដែលជាផ្នែកមួយនៃសេវាកម្មនវានុវត្តន៍ឌីជីថលទាំងបី ដាក់ជូនឱ្យប្រើប្រាស់នៅលើថ្នាល Education Hub ដោយក្រុមហ៊ុនសែល កាត។ ការផ្តល់ជូននេះ គឺស្របគ្នាទៅនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាត ក្នុងការជួយលើកកម្ពស់អក្ខរកម្មយុវជនខ្មែរ ក៏ដូចជាជួយគាំទ្រដល់ការបន្តដំណើរការសិក្សា ស្របពេលដែលគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបានបន្តបិទនៅទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ថាលោកគ្រូ ឃីម សុខហេង គឺជាសាស្រ្តាចារ្យម្នាក់ដ៏គួរឱ្យគោរពកោតសរសើរបំផុត និងមានកេរ្តិ៍ឈ្មោះល្បីខាងផ្នែកបង្រៀនជំនាញទន់ និងការបណ្តុះបណ្តាលជំនាញផ្នែកធុរកិច្ច។ កម្មវិធីសិក្សានេះ មានផ្តល់ជូននូវមាតិកាអប់រំជាវីដេអូតាមតម្រូវការ ដោយក្នុងនោះមានរួមបញ្ចូលនូវវគ្គសិក្សាស្តីពីភាពជាអ្នកដឹកនាំ ទំនាក់ទំនងគ្រួសារ ជំនាញធុរកិច្ច ការលើកទឹកចិត្ត និងការកែលំអខ្លួនឯងជាដើម។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បាននិយាយ ថា ការរក្សាស្តង់ដារអប់រំ និងការជួយដល់សិស្សានុសិស្ស ឱ្យអាចបន្តការសិក្សាក្នុងអំឡុងពេលមានមានជម្ងឺរាតត្បាត មានបញ្ហាជួបប្រឈមច្រើនក៏ពិតមែន ប៉ុន្តែវាក៏មានសារៈសំខាន់ខ្លាំងដូចគ្នា។
លោកថា “វិស័យអប់រំ កំពុងពឹងផ្អែកកាន់តែខ្លាំងឡើងៗលើប្រព័ន្ធសិក្សាតាមឌីជីថល ហើយទន្ទឹមនឹងនោះ ក៏ទាមទារឱ្យការចំណាយពេលសិក្សាតាមអនឡាញ ទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរផងដែរ”។យើងបានមើលឃើញថា ទំនាក់ទំនងជាដៃគូនេះ នឹងអាចជួយនាំយកនូវមាតិកាអប់រំមានសារប្រយោជន៍ជាច្រើនជូនដល់អតិថិជនរបស់យើង នៅក្នុងអំឡុងពេលនេះ”។
លោកបានបន្តឱ្យដឹងថា “ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរ ១០០ភាគរយ យើងពិតជាមានសេចក្តីសោមនស្សបំផុតក្នុងការផ្តល់ជូននូវសេវាកម្មថ្មីនេះ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុតរបស់យើង ក្នុងការពន្លឿនឌីជីថលនីយកម្មនៅកម្ពុជា”។
លោកគ្រូ ឃីម សុខហេង ដែលមានអ្នកគាំទ្រលើបណ្តាញសង្គមហ្វេសប៊ុកប្រមាណជាង ២លាននាក់ បានបន្ថែមឱ្យដឹងថា លោកពិតជាអារម្មណ៍សប្បាយត្រេកអរខ្លាំងណាស់ ដែលអាចចែករំលែកនូវមាតិកាអប់រំទាំងនេះ ជូនដល់អតិថិជនសែលកាត។ យុវជន គឺជាអនាគតនៃប្រទេសកម្ពុជា ដូច្នេះការទទួលបាននូវឱកាសដើម្បីចែករំលែកចំណេះដឹងរបស់ខ្ញុំ ក៏ដូចជាចូលរួមចំណែកជួយពង្រឹងដល់វិស័យអប់រំ និងការបណ្តុះបណ្តាញជំនាញនៅកម្ពុជា គឺជាកិត្តិយសដ៏ធំធេងបំផុតមួយសម្រាប់រូបខ្ញុំ។ ជាធម្មតា មាតិកាអប់រំជាវីដេអូតាមតម្រូវការ របស់លោកគ្រូ ឃីម សុខហេង មានផ្តល់ជូនដល់អតិថិជនសែលកាតតាមរយៈការភ្ជាប់គម្រោង ១០០០រៀល/ វីដេអូ គម្រោងប្រចាំសប្តាហ៍ (៥,000រៀល/ ៧វីដេអូ) និងគម្រោងប្រចាំខែ (២0,000រៀល/ ៣0វីដេអូ)។ គម្រោងទាំងនេះ អាចភ្ជាប់បានយ៉ាងងាយស្រួលបំផុត តាមរយៈការប្រើប្រាស់ទឹកប្រាក់នៅក្នុងគណនីគោលរបស់អតិថិជនសែលកាត។
អតិថិជនសែលកាត អាចចូលទស្សនាមាតិកាអប់រំរបស់លោកគ្រូ ឃីម សុខហេង បានតាមរយៈ Cellcard App ដែលអាចទាញយកមកប្រើប្រាស់បានទាំងនៅលើហាងរបស់ប្រព័ន្ធ iOS និង Android ដោយភ្ជាប់គំរោងណាមួយសំរាប់មើលវីដេអូល្អៗ ផ្សេងទៀត។ ហើយអតិថិជនក៏អាចចូលទៅកាន់កម្មវិធី KHiM SOK HENG ផ្ទាល់់តែម្តងលើប្រព័ន្ធ iOS និង Android។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីលោកគ្រូ ឃីម សុខហេង សូមអញ្ជើញចូលទៅកាន់ Khim Sok Heng | Facebook ឬចុចទីនេះដើម្បីទស្សនាភ្លាមៗ៖ Khim Sok Heng – YouTube ៕