ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងត្រូវបិតនៅថ្ងៃទី២៣ តែមអនុញ្ញាតឲ្យចេញចូលតែឡានដឹកទំនិញធំៗបានជាធម្មតា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរថៃបិទច្រកព្រំដែនទាំងអស់ ដើម្បីរឹតបណ្តឹងវិធានការប្រយុទ្ធជំងឺកូវីដ១៩ ដោយឡែកនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក ខេត្តបន្ទាយមានជ័យ-ស្រះកែវ មានការអនុញ្ញាតឲ្យចេញចូលតែឡានដឹកទំនិញធំៗបានជាធម្មតាបាន។ 

     នេះជាលទ្ធផលនៃប្រជុំរវាងអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ ស្តីពីការបិទច្រកព្រំដែនកម្ពុជា-ថៃ  ច្រក ទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
 
      នៅក្នុងជំនួប រវាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។ បានបញ្ជាក់ឲ្យដឹងថា ខាងភាគីថៃ អនុញ្ញាតឲ្យចេញចូលតែឡានធំៗដឹកទំនិញ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ អ្នកដឹកទំនិញតាមរទះជាដើម គឺពុំអនុញ្ញាតឲ្យចេញចូលនោះឡើយ ក្នុងរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

     ចំពោះប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សាររោងក្លឿ គឺអនុញ្ញាតឲ្យលក់ដូរ រស់នៅដោយគោរពតាមច្បាប់ប្រទេសថៃ ករណីចេញហើយពុំឲ្យចូលវិញនោះ រហូតដល់ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣។

     ដោយឡែកលោកកែវ សុភ័ត្រាប្រធានមន្ទីសុខាភិបាលក៍បានបង្ហោះក្នុងព័តមានបណ្ដាញសង្គម (facebook) ផងដែរថា សភាពពលករមុនពេលបិទថ្ងៃនេះពលករខ្មែរ នៅថៃ បានហូរចូលមកកម្ពុជាយ៉ាងច្រើន ដូចនេះសុំអោយលោកប្រធានមណ្ឌលសុខភាព លោកអភិបាលក្រុង ស្រុក លោកមេឃុំ មេភូមិ ប៉ូលីសប៉ុស្ត នៅតាមមូលដ្ឋាន ត្រូវនែនាំគាត់អោយរស់នៅដាច់ដោយលែកតែឯង រយៈពេល14ថ្ងៃ នឹងបំពេញទំរង់តាមដាន លេខទូរស័ព្ទ គាត់ក្នុងការទំនាក់ទំនងសុខភាពគាត់ជៀសវាងមានការឆ្លងនៅក្នុងសហគមន៍មូលដ្ឋាន ដោយសារនៅប្រទេសថៃពេលនេះមានអត្រាចំលងដល់សហគមន៍ខ្ពស់ហើយ ដូចនេះសុំអោយក្រុមការងារធ្វើការអោយបានម៉ត់ចត់។ដោយ ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner