នៅថ្ងៃនេះខាងភាគីថៃ បិទច្រកអន្តរជាតិ “បានឡែម ដូង” ដែលជាប់និងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ជាប់គាំងពលករកម្ពុជាប្រមាណ៧០០ ទៅជាង ១ពាន់នាក់ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

 លោក ហម សំខាន់ ប្រធានច្រកអន្តរជាតិដូងស្ថិតនៅក្នុងភូមិសាស្ត្រ នៃស្រុកកំរៀង ខេត្តបាត់ដំបង ជាប់និងព្រំដែន (កម្ពុជា-ថៃ) បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ខែមីនានេះថា៖ ក្រោយពីមានការប្រកាសបិទច្រកព្រំដែនបានមួយរយៈខ្លីមកនេះ ដែលខាងអាជ្ញាធរនៃភាគីថៃចេញលិខិតមួយណែនាំឲ្យមន្ត្រីព្រំដែនបិទព្រំដែននៅថ្ងៃទី២២ខែមីនា និង ក្រោយពីបានសម្របសម្រួលឲ្យពលរដ្ឋកម្ពុជា ដែលកំពុងតែជាប់គាំងក្នុងទឹកដីថៃក្នុងការវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញនៅមុនមានការបិទច្រក។ត្រូវបានអនុញ្ញាតិ ឲ្យវិលត្រឡប់ចូលមកកាន់កម្ពុជាជាវិញអស់ហើយ នៅមុនម៉ោង១០ព្រឹកថ្ងៃដដែលនេះ។

    តាមការឲ្យដឹងពីលោកប្រធានច្រកអន្តរជាតិដូងបានឲ្យដឹងទៀតថា៖ក្រោយពីមានការសម្របសម្រួលរវាងមន្ត្រីច្រកទាំង២ (កម្ពុជា-ថៃ)នៅទីនោះ បងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ៧០០ទៅជាង១ពាន់នាក់ ហើយត្រូវបានសមត្ថកិច្ចថៃ សម្រួលឲ្យវិលចូលមកស្រុកកំណើតវិញអស់ហើយ និងក្រោយពីមានការត្រួតពិនិត្យពីមន្ត្រីទាំងសងខាង ដើម្បីការពារនិងពិនិត្យមើលជម្ងឺឆ្លង កូវីដ-19 មុននិងឲ្យចូលទៅស្រុកកំណើតខ្លួនវិញ។បើទោះបីយ៉ាងណាលោកប្រធានច្រករូបនេះ មានការត្អូញត្អែរផងដែរពីចំណុចខ្វះខាតមួយចំនួន ដោយសារតែពលករនិងរថយន្តផ្ទុកទំនិញ សម្រុកចេញផ្ទួនៗគ្នា ធ្វើឲ្យការត្រួតពិនិត្យមានការខ្វះចន្លោះប្រហោងខ្លះៗ។

      លោក ហម សំខាន់ ប្រធានច្រកអន្តរជាតិដូង ក៏បានប្រាប់ឲ្យដឹងតាមប្រព័ន្ធសារអេឡិចត្រូនិកតេឡេក្រាមបានឲ្យដឹងថា៖ខាងភាគីសមត្ថកិច្ចព្រំដែនថៃបានអនុញ្ញាតិឲ្យពលករខ្មែរបានវិលចូលមកស្រុកកំណើត តាមច្រកអន្តរជាតិ “បានឡែម -ខេត្តច័ន្ទបុរី(ថៃ)”និងច្រកអន្តរជាតិ”ដូង-ខេត្តបាត់ដំបង(ខ្មែរ)”អស់ហើយ។ និងក្រោយពីបងប្អូនពលករខ្មែរចេញអស់ ខាងកម្លាំងសមត្ថកិច្ចព្រំដែនរបស់ថៃ បានចាប់ផ្តើមបិទច្រកមិនឲ្យមានការចេញ-ចូលពីអ្នកដំណើរថ្មើរជើងចេញ-ចូល ទៅ-មកទៀតទេនៅម៉ោងជាង១០ព្រឹកនេះ។

      លោកប្រធានច្រកអន្តរជាតិដូង ក៏បានសង្កត់ធ្ងន់និងគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ បើទោះបីមានការហាមប្រាមរឹតបន្តឹងពីការចេញចូលរបស់អ្នកដំណើរនៅទីនោះ ប៉ុន្តែ រថយន្តដឹកទំនិញឆ្លងកាត់មិនបានហាមឃាត់ឲ្យចូលឡើយ ក្នុងនោះអនុញ្ញាតឲ្យតែមនុស្ស២នាក់ភ្ជាប់ជាមួយរថយន្ត។ដោយភាគីទាំងសងខាង ធ្វើការរឹតបន្តឹងក្នុងការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីខាងចត្តាឡីស័ក (ថៃ-កម្ពុជា) មុននឹងឲ្យឆ្លងកាត់ចេញចូលតាមច្រកមួយនេះនៅក្រោយពេលដែលគ្មានការឆ្លងកាត់ចេញចូលពីអ្នកដំណើរ និងពលករ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner