កីឡាតេក្វាន់ដូ I T F កែវ សំណាង បញ្ជាក់ថា ការចូលរួមប្រកួត កម្រិតជាតិ ដែលសហព័ន្ធរៀបចំ ព្រោះចង់លើកស្ទួយមុខមាត់ខេត្ត

ម្ចាស់មេដាយមាសកីឡាតេក្វាន់តេដូ I T F អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៧ កីឡាករ កែវ សំណាង បានបញ្ជាក់ថា ការចូលរួមប្រកួតថ្នាក់ជាតិ ដែលសហព័ន្ធរៀបចំនៅរាជធានីភ្នំពេញ ពុំដែលខាន រយៈពេលជាង៣ឆ្នាំមកនេះ ក្នុងគោលបំណងចង់លើកស្ទួយមុខមាត់ ភូមិថ្មសរ ឃុំថ្មសរ ស្រុកបុទំសាគរ ខេត្តកោះកុង ឲ្យបណ្តាក្លឹប នៅរាជធានីភ្នំពេញ និងខេត្តដ៏ទៃទៀត ។


អត្តពលិកវ័យក្មេងក្វាន់តេដូ I T F បណ្តំដោយឆន្ទៈរូបនេះ ពន្យល់ទៀតថា ការដឹកនាំអន្ទងក្រុមឲ្យមកចូលរួមប្រកួត នៅភ្នំពេញ ការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រកួតធំៗដែលសហព័ន្ធរៀបចំពុំដែលអាក់ខាន ដោយសារចង់លើកទឹកចិត្តឲ្យកីឡាករ កីឡាការិនី នៅក្នុងភូមិ ឃុំ ស្រុក ដែលបានហ្វឹកហាត់ក្បាច់គុននេះ មានមុខមាត់ និងស្នាដៃ ដើម្បីលើកមុខមាត់ មូលដ្ឋានរបស់របស់ខ្លួនតែម្តង ។

អ្នកលេងក្បាច់គុនតេក្វាន់ដូ I T F មកពីខេត្តកោះកុង អះអាងទៀតថា តេក្វាន់ដូ I T F ជាប្រភេទកីឡាដែលធ្វើអោយអត្តពលិកមានការគោរពវិន័យខ្ពស់បំផុត ដូច្នោះហើយបើកីឡាមួយនេះ រីកផុសផុលនៅក្នុងខេត្ត វានឹងជួយឲ្យកាន់តែមានមុខមាត់ខ្លាំងបន្ថែមលើប្រភេទកីឡាផ្សេងៗទៀត ។


សូមបញ្ជាក់ថា កែវ សំណាង បានចូលហ្វឹកហាត់កីឡាតេក្វាន់ដូ I T F ក្នុងឆ្នាំ២០១៦ ធ្លាប់ដណ្តើមបានមេដាយថ្នាក់ជាតិ និងអន្តរជាតិ សរុប១៦គ្រឿង ក្នុងនោះមេដាយមាស២គ្រឿង លើវិញ្ញាសាប្រយុទ្ធឯកត្តជន និងប្រយុទ្ធជាក្រុម ពីព្រឹត្តការណ៍ប្រកួត កីឡាតេក្វាន់ដូ អាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០១៧ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner