ខេត្តប៉ៃលិនប្រែក្លាយពីសមរភូមិប្រយុទ្ធខ្មែរនិងខ្មែរ ទៅជាតំបន់កសិកម្មដំណាំមៀនឈានមុខមួយរបស់កម្ពុជា (មានវីដេអូ)

ខេត្តប៉ៃលិន៖ គេស្គាល់ខេត្តប៉ៃលិន គឺជាតំបន់ត្បូងពេជ្រមួយដែលមានតម្លៃខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ។ ក្រោយមកប៉ៃលិនក៍ជាសមរភូមិប្រយុទ្ធមួយយ៉ាងក្ដៅគគុកផងដែរ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០-១៩៩០ ។ បន្ទាប់គោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសមានសុខសន្តិភាព គ្មានសង្រ្គាម ប្រជាពលរដ្ឋរស់សុខសាន្ត និងមានជីវភាពល្អប្រសើរ ។ ខេត្តប៉ៃលិន លែងគ្មានតំបន់ខណ្ឌចែករវាងសង្រ្គាមខ្មែរគ្នាឯងទៀត និងសមរភូមិប្រយុទ្ធតទៅទៀតដែរ ។ ខេត្តនេះកំពុងមានការអភិវឌ្ឈន៍លើគ្រប់វិសយ័ផងដែរសព្វថ្ងៃនេះ ។

ជាក់ស្តែងខេត្តប៉ៃលិន បានក្លាយជាតំបន់កសិឧស្សាហ៍កម្មគ្មានផ្សែងឈានមុខគេលើវិស័យកសិកម្មទាំងដំណាំរយៈពេលខ្លីរួមមាន ដំណាំពោត សណ្ដែក ដំឡូងមី នឹងដំណាំផ្សេងៗមួយចំនួនទៀត ។ រីឯដំណាំរយៈពេលយូររួមមានដំណាំស្វាយ ធូរ៉េន និងសាវម៉ៅ ជាពិសេសដំណាំតាង៉ែនហៅថា មៀនប៉ៃលិនផ្ទាល់តែម្ដង ។ លោក វ៉ាន់ ផុន ប្រជាពលរដ្នរស់នៅខេត្តប៉ៃលិន ដែលជាអតីតទាហានខ្មែរក្រហម ហើយជាអ្នកកឈរជើងប្រយុទ្ទនៅតំបន់នេះបានអោយដឹងថា គាត់មិននឹកស្មានមានជីវិតរស់នៅរហូតដល់សព្វថ្ងៃនេះទេ ក្រោយពីភ្លើងសង្គ្រាមបានបញ្ជប់តាមរូបមន្ដឈ្នះឈ្នះរបស់សម្ដេចតេជោរួចមក គាត់បានប្រែក្លាយទីតាំងប្រយុទ្ធនេះមកដាំដំណាំមៀនប៉ៃលិនចំនួន១ពាន់៣រយដើមលើផ្ទៃដី៣ហិកតា ។ សព្វថ្ងៃនេះដំណាំបានផ្តល់ផលបណ្តើរៗ និងបានលើកស្ទួយជីវភាពនឹងការរស់នៅថ្មីរបស់ប្រជាពលរដ្ឋ ។ លោក វ៉ាន់ ផុន បានថ្លែងអរគុណចំពោះនយោបាយឈ្នះឈ្នះ និង អរគុណសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាហេតុធ្វើអោយជីវភាពអ្នកខេត្តប៉ៃលិនធូរធា កែប្រែមុខមាត់ថ្មីដោយពឹងផ្អែកលើវិស័យកសិកម្ម និងដំណាំផ្សេងៗដូចសព្វថ្ងៃនេះ ។ យោងតាមរបាយការណ៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា ខេត្តប៉ៃលិនបច្ចុប្បន្នទំហំផ្ទៃដីដាំដំណាំមៀនប៉ៃលិនសរុប៤ពាន់៣៨៩ហិកតា  និងទទួលទិន្នផលជាង៥ពាន់តោនក្នុងមួយឆ្នាំ ។

សូមបញ្ជាក់ថា ទីផ្សារមៀនប៉ៃលិនក្នុងពេលបច្ចុប្បន្ន គឺបម្រើអោយតម្រូវការប្រជាពលរដ្ឋ និងនាំចេញទៅកាន់ទីផ្សារប្រទេសចិន តាមរយៈប្រទេសថៃប៉ុណ្ណោះ ដោយមិនទាន់អាចនាំចេញទៅប្រទេសចិនផ្ទាល់បាននៅឡើយទេ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner