អាមេរិកនឹងបញ្ជូនវ៉ាក់សាំងចំនួន ៧៥០.០០០ដូស ទៅតៃវ៉ាន់ បន្ទាប់ពីទីក្រុងតៃប៉ិបដិសេធមិនយកជំនួយវ៉ាក់សាំងពីចិន ដោយលើកឡើងពីសុវត្ថិភាពរបស់វ៉ាក់សាំងចិន។ នេះបើតាម RT នៅថ្ងៃទី៦ មិថុនា

អត្ថបទដោយ៖
AMS OneMinute

សមាជិកព្រឹទ្ធសភារដ្ឋ Illinois លោកស្រី Tammy Duckworth បានថ្លែងនៅទីក្រុងតៃប៉ិថាអាមេរិកដាក់តៃវ៉ាន់ក្នុងបញ្ជីអាទិភាព ព្រោះយើងទទួលស្គាល់ពីតម្រូវការបន្ទាន់របស់ពួកគេ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានបញ្ជាក់ជាថ្មីអំពីឈាមជ័រតែមួយរវាងចិនដីគោក និងចិនតៃវ៉ាន់។ លោក Wenbin បានអំពាវនាវឱ្យអាជ្ញាធរតៃវ៉ាន់យកឈ្នះកូវីដតាមបែបវិទ្យាសាស្ត្រ ទុករឿងនយោបាយដោយឡែក និងធានានូវសុខុមាលភាពរបស់ជនរួមជាតិចិន។

កាលពីខែឧសភា អតីតមេដឹកនាំប្រឆាំងតៃវ៉ាន់លោកស្រី Hung Hsiu-chu ថ្លែងថា “សត្រូវពិតរបស់តៃវ៉ាន់គឺកូវីដ១៩ មិនមែនចិនដីគោកទេ”។

អាមេរិកគ្រោងបញ្ជូនជំនួយទៅកោះតៃវ៉ាន់ ដែលមានករណីឆ្លង ១០.៩៥៦ករណី និងស្លាប់២២៤នាក់ ស្របពេលដែលអាមេរិកខ្លួនឯង មានករណីឆ្លងសរុបជាង ៣៣លានករណី និងស្លាប់ជិត ៦០ម៉ឺននាក់។

ប្រភព៖ RT

ads banner