អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការយកសំណាកក្រុមអាជីវករ និងស្ថានភាពទូទៅជុំផ្សារតាកែវ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការសម្រេចរបស់រដ្ឋបាល ខេត្ត ស្ដីពីសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅក្នុងផ្សារតាកែវ បរិវេណ ជុំវិញផ្សារ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារតាកែវទាំងអស់ ស្ថិតនៅភូមិថ្នល់បែក សង្កាត់ រកាក្រៅ ក្រុងដូនកែវ ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ព្រមទាំងការយកសំណាក របស់ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារតាកែវ។

មានប្រសាសន៍ឱកាសចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តដែល ត្រូវបាន បិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀតបាន។ អាជីវករ និងអ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្រ្តីសុខាភិបាល នៅចំណតរថយន្តផ្សារតាកែវ ក្នុងករណីដែលបងប្អូនខាកខាន មិនបានផ្តល់សំណាកតាមកាលកំណត់ខាងលើ ត្រូវទៅផ្តល់សំណាកនៅមណ្ឌល សុខភាពឬមន្ទីរ ពេទ្យបង្អែកនៅជិតលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះ អាជីវករ និងអ្នកលក់ដូរទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្ត ៣កុំ និង ៣ការពារ ក្នុងអំឡុងពេលនៃ ការអនុវត្តវិធានការផ្អាកជាបណ្តោះអាសន្ន ត្រូវបានហាម ឃាត់ការចេញចូល ការជួបជុំ ឬការ ប្រមូលផ្តុំមនុស្សនៅតំបន់បិទខ្ទប់៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner