ឥណ្ឌា​ផ្តើម​បើក​ក្រុង​ធំ​ៗ​វិញ​ ​ក្រោយពេល​អត្រា​ឆ្លង​កូ​វី​ដ​ធ្លាក់ចុះ​ច្រើន​

រដ្ឋធានី​ញ៉ូ​វ​ដេល្លី ​និង​ក្រុង​ប្លុក​ពាណិជ្ជកម្ម​ ​មុំ​បៃ​ បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ ​បណ្តើរៗ​វិញ​ហើយ​ ​នៅ​ថ្ងៃ​ទី​៧​ ​មិថុនា​នេះ​ ​ខណៈ​ដែល​អត្រា​ឆ្លង​កូ​វី​ដ​១​៩​ ​នៅ​ឥណ្ឌា​បាន​ធ្លាក់ចុះ​ច្រើន​ហើយ​ ​នៅ​ខែ​មិថុនា​នេះ​។​

​នៅ​ថ្ងៃចន្ទ​នេះ​ ​ឥណ្ឌា​រាយការណ៍​ពី​វិជ្ជមាន​កូ​វី​ដ​១​៩​ថ្មី​ ​ត្រឹម​ជាង​១​០​ម៉ឺន​នាក់​ ​ស្លាប់​២​៤​២​៧​នាក់​ ​តែ​បើ​ធៀប​នឹង​បី​ឬ​បួន​ថ្ងៃជា​ប់​ៗ​គ្នា​កាលពី​ខែ​ឧសភា​ ​ឆ្លង​ថ្មី​ជាង​៤​០​ម៉ឺន​នាក់​។​ ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ធំ​ៗ​ទាំងពីរ​ ​ដែល​មាន​មនុស្ស​ប្រមាណ​៤​០​លាន​នាក់​ ​ពេញ​ហូរហៀរ​ដោយសារតែ​រលក​កូ​វី​ដ​ស្លាប់​មនុស្ស​ខ្លាំង​ ​កាលពី​ខែ​មេសា​ ​និង​ខែ​ឧសភា​ ​ដោយពេល​នោះ​ ​ខ្វះ​អ៊ុក​ស៊ី​សែន​ផង​ ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​សម្រាប់​អ្នក​ធ្ងន់ធ្ងរ​ផង​។​ ​រក​លក​ថ្មី​ពេល​នោះ​ ​គេ​ឃើញ​ថា​ ​ឥណ្ឌា​ឡើង​ចំណាត់ថ្នាក់​លេខ​២​ ​បន្ទាប់ពី​អាមេរិក​ ​ដែល​មាន​អត្រា​ឆ្លង​ខ្លាំង​បំផុត​ ​និង​ស្លាប់​ច្រើន​បំផុត​។​

​មន្ត្រី​ជាន់ខ្ពស់​គ្រប់គ្រង​រដ្ឋធានី​ញ៉ូ​វ​ដេល្លី ​លោក​ ​Ar​v​in​d​ K​e​jr​i​w​a​ ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ ​T​weet​e​r ​នៅ​ថ្ងៃ​ទី​៧​ ​មិថុនា​នេះ​ថា​ ​«​ពួកយើង​ត្រូវតែ​ជៀស​ឆ្ងាយ​ពី​កូរ៉ូ​ណា​ ​ហើយក៏​ឲ្យ​សេដ្ឋកិច្ច​ត្រលប់​មក​ប្រក្រតី​វិញ​ដែរ​»​ ​។​ ​លោក​បាន​បញ្ជា​ឲ្យ​ហាងលក់ដូរ​ពាក់កណ្តាល​បើក​ឡើងវិញ​ ​ដោយ​កំណត់​ចំនួន​ថ្ងៃ​ ​និង​ចំនួន​មនុស្ស​ ​ប៉ុន្តែ​ការិយាល័យ​និង​បណ្តា​ផ្លូវ​រថភ្លើង​ក្រោម​ដី​ ​បើក​តែ​៥​០​ភាគរយ​ទេ​។​ ​ប៉ុន្តែ​ភោជនីយដ្ឋាន​ពេលយប់​ ​រោងភាពយន្ត​ ​និង​កន្លែង​ហាត់ប្រាណ​ ​នៅតែ​រឹតត្បិត​ខ្លាំង​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner