នគរបាលខេត្តកំពង់ចាមបង្ក្រាបអ្នកញៀនល្បែងប្រមូលផ្ដុំលេងក្នុងរដូវកាលកូវីដតាមបញ្ជារបស់ឯកឧត្ដម អភិបាលខេត្ត អ៊ុន ចាន់ដា

កំពង់ចាម ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងប្រជាពលរដ្ឋភ្លាម ខ្ញុំឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាប ករណី រារាំងដល់ការអនុវត្តវិធានការទប់ស្កាតការឆ្លងរាលដាលនៃជំងឺកូវិដ១៩ និងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរសុីគូថៃភ្នាល់ដាក់ប្រាក់) នៅចំណុចផ្ទះរបស់ឈ្មោះ ហេង ស្រីអូន ក្នុងបុរីវឌ្ឍនៈ ស្ថិតក្នុងភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ០៤នាក់ និងដកហូតវត្ថុតាងមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងក៏សាងសំណុំរឿងតាមនិតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕ ដោយ លី ពៅ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner