កម្ពុជាបន្តចាញ់អ៊ីរ៉ាក់ ៤-១ ខណ: បារ៉ែន ចាញ់ អ៉ឺរ៉ង ០ទល់៣

អត្ថបទដោយ៖
សារ៉ាន ទីងី

កម្ពុជាបន្តចាញ់អ៊ីរ៉ាក់ ៤-១ ខណ: បារ៉ែន ចាញ់ អ៉ឺរ៉ុង ០ទល់៣ នាជំនួបលើកទី២ ពូល C នៃវគ្គជម្រុះ World Cup ជុំទីពីរប្រចាំអាស៊ីនៅកីឡដ្ឋាន Al Muharraq ប្រទេសបារ៉ែន។
ក្រុមគោព្រៃ នៅសល់ការប្រកួតបង្គ្រប់ ក្នុងយុទ្ធនាការ World Cup ជាមួយអ៉ឺរ៉ង់ នាថ្ងៃទី១១ ខែមិថុនា។

ជ័យជម្នះនេះ នាំឲ្យអ៊ីរ៉ាក់ឡើងឈរលេខ១បណ្តោះអាសន្ន ដោយមាន១៤ពិន្ទុ ឆ្លងកាត់៦ប្រកួត អ៉ឺរ៉ងលេខ២ មាន១២ពិន្ទុ ខណៈបារ៉ែនលេខ៣ មាន១២ពិន្ទុ ។ ហុងកុងឈរនៅលេខ៤ ដោយមាន៥ពិន្ទុ។

កម្ពុជាដែលមានតែ១ពិន្ទុ ជាក្រុមចំណាត់ថ្នាក់លេខ៥ក្នុងពូល C។ តាមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីប អាស៊ី (AFC) ក្រុមដែលមានចំណាត់ថ្នាក់ទាបនៃពូលនីមួយៗ នៅមានឱកាសចូលលេងក្នុងវគ្គ Play-off នៃការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2023។

វគ្គ Play-off នេះ មាន១២ក្រុមចូលរួម រវាងក្រុមលេខ៤ចំនួន៤ក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេនៃពូលនីមួយៗ និងក្រុមចំណាត់ថ្នាក់លេខ៥ចំនួន៨ក្រុម។ ការប្រកួតនឹងប្រព្រឹត្តទៅ២ជើង។ ក្រុមដែលឆ្លងផុតវគ្គ Play-off នឹងបានកៅអីវគ្គជម្រុះជុំទី៣ Asian Cup ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner