ក្រុមការងារសរសេរសៀវភៅ “ក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិកម្ពុជា” បើកកិច្ចប្រជុំកែសម្រួលខ្លឹមសារនិងពិគ្រោះយោបល់

ដីឥដ្ឋ ក្រុមការងារសរសេរសៀវភៅស្តីពីក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិកម្ពុជា បានបើកកិច្ចប្រជុំត្រួតពិនិត្យនិងពិគ្រោះយោបល់ ក្រោមការដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
នៅថ្ងៃ ទី ៧ ខែខមិថុនា ឆ្នាំ២០២១ ។

ទាក់ទងនឹងការសរសេរសៀវភៅនេះ ត្រូវបានបែងចែកជា៣ផ្នែក គឺ១- សញ្ញាណទូទៅ ២-ការអប់រំចិត្ត និង៣- ខ្លឹមសារជាមូលដ្ឋាន ដែលដឹកនាំការសរសេរនិងស្រាវជ្រាវដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សុខ ច័ន្ទរិទ្ធី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមការងារ។

លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យរង អ៊ួន សុខន តំណាងប្រធានក្រុមការងារបានធ្វើនូវសេចក្តីរាយការណ៍ជូនអង្គប្រជុំអំពីសារបាននៃការសរសេរសៀវភៅក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិកម្ពុជា ដោយផ្អែកលើទិន្នន័យឯកសារនានាមួយចំនួន ដូចជាលិខិតបទដ្ឋានគតិយុត្ត រដ្ឋធម្មនុញ្ញ វិន័យ០០៦បបជ ក្រមសីលធម៌ក្នុងសង្គមខ្មែរ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្សជាដើម។ ក្នុងន័យនេះ បានឆ្លុះបញ្ចាំងទាំងក្រមសីលធម៌ វិន័យ កាតព្វកិច្ច បទបញ្ជា និងសេចក្តីថ្លៃថ្នូរ។

ជាកិច្ចបន្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានអង្គប្រជុំ បានណែនាំដល់ក្រុមការងារសរសេរសៀវភៅឱ្យស្វែងយល់ពីបញ្ញត្តិពាក្យនគរបាល ក្រមសីលធម៌ វិន័យ អភិសមាចារ និងករណីយកិច្ចសាស្ត្រឱ្យបានស៊ីជម្រៅនិងញែកដាច់ពីគ្នាផងដែរ។ លើសពីនេះទៀត ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានផ្តល់នូវយោបល់បន្ថែមពាក់ព័ន្ធនឹងការសរសេរសៀវភៅនេះ ដោយផ្តោតលើវិធានច្បាប់និងគតិយុត្ត ហើយកសាងបាននូវសៀវភៅក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិកម្ពុជា ដែលមានលក្ខណៈល្អប្រសើរ ដោយបានពិនិត្យផ្ទៀងផ្ទាត់ជាមួយក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ក្រមសីលធម៌វិជ្ជាគ្រូពេទ្យ ក្រមសីលធម៌មេធាវី និងក្រមសីលធម៌ដទៃទៀតផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារ ដូចខាងក្រោម៖
១- ត្រូវប្រុងប្រយត្នគ្រប់ឃ្លា គ្រប់ល្បះក្នុងការសរសេរ ដូចជាទម្រង់ ខ្លឹមសារ វេយ្យាករណ៍ អក្ខរាវិរុទ្ធ ជាដើម។
២- ត្រូវបន្តរៀបចំកិច្ចប្រជុំបន្តទៀត ដេីម្បីបញ្ចប់ខ្លឹមសារដែលនៅសល់។
៣- ខិតខំកែសម្រួលខ្លឹមសារនានា ដែលនៅមានបញ្ហាសាំញ៉ាំឱ្យងាយយល់ ងាយស្តាប់បាន។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner