កម្ពុជានិងចិនគ្រោងចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន

អត្ថបទដោយ៖
reachea

កម្ពុជានិងចិនគ្រោងនឹងចុះហត្ថលេខារួមគ្នាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនក្នុងឳកាសដែល រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុនកំពុងតែបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសចិននាពេលនេះ។ លោកប្រាក់សុខុនដែលជាឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជា កាលពីរសៀលថ្ងៃ ទី៦មិថុនាដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ ឡាន ឆាងលើកទី៦ និងមានជំនួបទ្វេភាគីបន្ថែមទៀតជាមួយភាគីចិន ក្នុង ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនថែមទៀត។

ads banner