លោក ចូ បៃដិន និយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក-រុស្ស៊ី (មានវីដេអូ)
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃចន្ទនេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្រទេសលោកដល់រដ្ឋាភិបាលទីក្រុងគៀវ អំឡុងពេលនិយាយទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនរបស់លោក គឺលោក វ៉ូឡូឌីមី ហ្សេឡិនស្គី ដែលជាការខិតខំដើម្បីធានាដល់អ៊ុយក្រែន នៅមុនពេលកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនៅចុងខែមិថុនាខាងមុខនេះ ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក ស៊ុលលីវែន បានបញ្ជាក់នៅក្នុងសន្ទរកថាខ្លីមួយនៅឯសេតវិមានថា លោក បៃដិន បានប្រាប់លោក ហ្សេឡិនស្គី ថា រូបលោករង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ហ្សេឡិកស្គី មកកាន់សេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោនអំឡុងរដូវក្តៅនេះ ។ បើតាមសេចក្តីថ្លែងការណ៍ លោក ហ្សេឡិកស្គី បានឆ្លើយតបវិញថា រូបលោកបានទទួលយកការអញ្ជើញរបស់លោក បៃដិន ។ លោក ស៊ុលលីវែន បន្ថែមថា នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរ លោក បៃដិន បានអះអាងជាថ្មីនូវការគាំទ្រចំពោះការត្រួសត្រាយផ្លូវសម្រាប់អ៊ុយក្រែន ដើម្បីចូលរួមជាមួយអង្គការ NATO ។
ការជជែកគ្នាតាមទូរស័ព្ទខាងលើនេះបានកើតមានឡើងស្របពេលដែលអ៊ុយក្រែនបានបង្ហាញការព្រួយបារម្ភពាក់ព័ន្ធនឹងកិច្ចប្រជុំរបស់លោក បៃដិន និងប្រធានា ធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ហើយនឹងគំរោងបំពង់បង្ហូរប្រេង Nord Stream 2 រវាងរុស្ស៊ី និងអាល្លឺម៉ង់ផងដែរ ៕ ប្រភព៖ CGTN