អាជ្ញាធរសុខាភិបាលអាមេរិកអនុម័តអោយប្រើថ្នាំ Alzheimer ថ្មី ដើម្បីព្យាបាលជំងឺភ្លេចភ្លាំងរបស់មនុស្ស (មានវីដេអូ)
Video Link: https://fb.watch/5_UwJS836Y/
អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតអោយប្រើថ្នាំថ្មីមួយមានឈ្មោះថា អាល់ហ្សេមើ (Alzheimer) សម្រាប់ព្យាបាលជំងឺភ្លេចភ្លាំង ហើយថ្នាំ អាដូកានូម៉ាប (Aducanumab) នេះ គឺជាថ្នាំព្យាបាលថ្មីដំបូងគេ សម្រាប់ជំងឺនេះក្នុងរយៈពេលជិត២០ឆ្នាំ ។
ថ្នាំថ្មីនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក បាយអូជេន (Biogen) និងក្រុមហ៊ុនជប៉ុន អ៊ីអ៊ិសៃ (Eisai) ហើយវាផ្តោតលើសេរីរាង្គនៅក្នុងខួរក្បាល ដែលអ្នកស្រាវជ្រាវជឿថា អាចប៉ះពាល់ដល់ការគិត ។ កាលពីខែមីនាឆ្នាំ២០១៩ ការសាកល្បងជាលក្ខណៈអន្ដរជាតិដំណាក់កាលចុងក្រោយ នៃថ្នាំ អាដូកានូម៉ាប ដែលពាក់ព័ន្ធនឹងអ្នកជំងឺប្រមាណ៣ពាន់នាក់ត្រូវបានបញ្ឈប់ ព្រោះការវិភាគបានបង្ហាញថា វាមិនប្រសើរជាងថ្នាំដ៏ទៃក្នុងការកាត់បន្ថយបញ្ហាចងចាំ និងការគិតនោះទេ ។
ប៉ុន្តែក្រោយមកនៅឆ្នាំដដែលនោះ ក្រុមហ៊ុនផលិតអាមេរិក បាយអូជេន បានវិភាគបន្ថែមលើទិន្នន័យ ហើយសន្និដ្ឋានថា កំរិតខ្ពស់នៃថ្នាំ អាដូកានូម៉ាប អាចកាត់បន្ថយបញ្ហាចងចាំរបស់មនុស្សបានយ៉ាងគួរអោយកត់សម្គាល់ ៕ ប្រភព៖ BBC