វ៉ាក់សាំង Sinovac ៥០ម៉ឺនដូស និងSinopharm ៥០ម៉ឺនដូស សរុប១លានដូសពីចិន បានមកដល់កម្ពុជានៅថ្ងៃទី៨ មិថុនា
អត្ថបទដោយ៖
AMS OneMinute
🇰🇭🇨🇳💉🤝
នេះគឺជាវ៉ាក់សាំងជើងទី៦ហើយ៖
- ជើងទី១ មានចំនួន ១.៥លានដូស មកដល់កម្ពុជា ២៦ មីនា
- ជើងទី២ មានចំនួន ៥០ម៉ឺនដូស មកដល់កម្ពុជា ១៧ មេសា
- ជើងទី៣ មានចំនួន ៥០ម៉ឺនដូស មកដល់កម្ពុជា ១១ ឧសភា
- ជើងទី៤ មានចំនួន ៥០ម៉ឺនដូស មកដល់ ១៦ ឧសភា
- ជើងទី៥ មានចំនួន ១លានដូស មកដល់កម្ពុជា ២៣ ឧសភា។
កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅចុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “កម្ពុជាក្រ តែយើងមិនក្រខាងការគិត និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះទ្បើយ។”
📷 SPM