រដ្ឋបាលខេត្តកំពត ជូនដំណឹងពីការស្លាប់របស់អ្នកជំងឺ កូវិដ១៩ចំនួន ២នាក់ និងបានចាត់ចែងរៀបចំមេន សម្រាប់បូជាសពបានត្រឹមត្រូវ តាមគន្លងព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តកំពត ជូនដំណឹងដល់សាធារណ:ជនទាំងអស់ជ្រាប ជាព័ត៌មាន យោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាល ខេត្តកំពត បានអោយ ដឹងថា៖ មានករណីជនជាតិខ្មែរ ស្លាប់ចំនួន០២នាក់នៅ ខេត្តកំពត៖

១- ស្ត្រី ឈ្មោះ តូច យូ អាយុ ៧៧ឆ្នាំ រស់នៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច  ស្រុកកំពង់ត្រាច ខេត្ត កំពត បានរកឃើញករណីវិជ្ជមាន កូវីដ១៩ រួចបានចូលមកសម្រាក ព្យាបាលនៅ មន្ទីរពេទ្យង្អែក កំពង់ត្រាច  នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្នុងស្ថានភាព ក្អក ចុកទ្រូង ហត់ អស់កម្លំាង ។ ដោយស្ថានភាពវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ តម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះតាម លក្ខណ:បច្ចេកទេស បន្ទាន់ភ្លាមៗ និងគ្រប់មធ្យោបាយ ក៍នៅតែមិនអាច សង្គ្រោះបាន  រួចគាត់ក៍ស្លាប់ បាត់បង់ជីវិតនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី។

 តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យស្រ្តីជនជាតិ ខ្មែរ អាយុ ៧៧ឆ្នាំ ខាងលើបានស្លាប់ដោយវិបត្ត ផ្លូវដង្ហើម ស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុស កូវីដ ១៩(Covid 19)។

២- បុរសម្នាក់ទៀត ឈ្មោះ ម៉ៅ រវ៉តអាយុ ៥២ឆ្មាំ រស់នៅភូមិ បឹងធំ ខាងកើត ឃំអង្គ សុភី ស្រុកកំពង់ត្រាច បានរកឃើញករណីវិជ្ជមាន កីវីដ ១៩ រួចបានសម្រាកព្យាបាល នៅមន្ទីរពេទ្យ បង្អែកកំពង់ត្រាច នាថ្ងៃទី ៣០ ខែ ឧសភាឆ្នាំ ២០២១ ក្នុងស្ថានភាព អស់កម្លាំងឈឺក្បាល គ្រុនក្តៅ ហៀសំបោ។ អ្នកជំងឺបាន បន្តសម្រាកព្យាបាល ក្នុងស្ថានភាពអស់កម្លាំង ក្រុមគ្រូពេទ្យក៏បានជួយសង្គ្រោះតាមលក្ខណ:បច្ចេកទេសបន្ទាន់       ភ្លាមៗ គាត់បានធូរជាងមុនបន្តិច ។ លុះដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ជំងឺរបស់គាត់បានចាប់ផ្តើម ធ្វើទុក្ខម្តងទៀត  ក្នុងស្ថានភាពធ្ងន់ធ្ងរ​ ក្រុមគ្រូពេទ្យ បានជួយសង្គ្រោះតាមលក្ខណ:បច្ចេកទេស បន្ទាន់និងគ្រប់មធ្យោបាយ ហើយ ក៍បានព្យាយាមទាក់ទងក្នុងការបញ្ជូន ទៅភ្នំពេញ តែដោយសារ ជម្ងឺរបស់គាត់ធ្ងន់ធ្ងរពេក គាត់ក៍បាន ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទីព្រឹក។

តាមការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យបុរសជនជាតិខ្មែ អាយុ ៥២ឆ្នាំខាងលើ បានស្លាប់ដោយវិបត្ត ផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាក សួតទាំងសងខាង ដោយសារវីរុសកូ វីដ១៩ ( Covid 19 )។

រដ្ឋបាល ខេត្តកំពត ក៍បាន ចេញ នូវសេចក្តីបំភ្លឺដើម្បីជំរាបជូន ដល់សាធារណ:ជន ទាំងអស់ផងដែរថា៖ ពាក់ព័ន្ធ និងការស្លាប់របស់អ្នក ជំងឺ កូវីដ ១៩ ចំនួន ០២នាក់ ខាងលើនៅខេត្ត កំពត កាលពីថ្ងៃ ទី ០៨ ខែមិថុនា ឆ្នាំ ២០២១ អាជ្ញាធរ ស្រុកកំពង់ត្រាច បានចាត់ចែងរៀបចំមេន សម្រាប់បូជាសពបានត្រឹមត្រូវ តាមគន្លងព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល  នៅទីកន្លែង ឆ្ងាយពីប្រជាពលរដ្ឋដោយមិនបានទុក សាកសព ប្លុងចោល ដូចសាព័ត៌មានមួយចំនួន ចុះផ្សាយ ខុសពីការពិតឡើយ ។ អាស្រ័យដូចជំរាបជូនខាងលើសូមសាធារណ:ជនមេតាជ្រាបជាព័ត៌មាន៕  Sila Sarin

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner