ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងថ្មី២នាក់ (Video Inside)

ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលជាចំនួនកើនឡើងម្នាក់ បើប្រៀបធៀបនឹងថ្ងៃម្សិលម៉ិញ។ ខេត្តព្រះវិហារកាលពីម្សិលម៉ិញ បានរកឃើញអ្នកឆ្លងកូវីដ១៩តែម្នាក់ប៉ុណ្ណោះ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺទាំង២នាក់ នោះ ធ្លាប់មានប្រវត្តិធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ មិថុនា ២០២១ ។ អ្នកទាំង២នាក់នោះ គឺជាស្រ្តីអាយុ ៤៤ឆ្នាំ និងបុរសអាយុ២០ឆ្នាំ ជាពលរដ្ឋរស់នៅស្រុករវៀង និងស្រុកត្បែងមានជ័យ ។

ខេត្តព្រះវិហារគិតត្រឹមថ្ងៃទី៧ មិថុនា បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១៥នាក់, មានអ្នកជាសះស្បើយចំនួន៣នាក់ និងអ្នកកំពុង សម្រាកព្យាបាលចំនួន ១២នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner