អភិបាលរាជធានីភ្នំពេញថា៖ ការចាក់វ៉ាក់សាំង ការពារ ជំងឺកូវីដ-១៩ នឹងបញ្ចប់នៅថ្ងៃទី០៨ ខែកក្កដា ខាងមុខ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថានៅ រាជធានីភ្នំពេញ នឹងបញ្ចប់ការចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ-១៩ នៅថ្ងៃទី០៨ខែកក្កដា ខាងមុខ ខណៈដែល ការចាក់ជូន ពលរដ្ឋ ដែល មាន អាយុ ចាប់ពី១៨ ឆ្នាំ ឡើង បាន ចំនួន ១១ ខណ្ឌ ហើយ ក្នុងចំណោម ខណ្ឌ ទាំង ១៤ ដោយ ខណ្ឌ ខ្លះ បាន ចាក់ រួចរាល់ និង ខណ្ឌ ខ្លះទៀត កំពុង ដំណើរការ ចាក់ យ៉ាងមមាញឹកពីសំណាក់ក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរដែនដី។

ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ ជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាលនិងអាជ្ញាធរខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនានេះនៅសាលារាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានធ្វើឡើងថា ៖សម្រាប់រាជធានី ភ្នំ ពេញ យើងនឹង បញ្ចប់ ការ ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ-១៩ នៅ ត្រឹមថ្ងៃទី០៨ខែកក្កដា ខាងមុខ នេះហើយ បន្ទាប់ពីនេះ ក្រោមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋកម្ពុជានឹងបន្តយកវ៉ាក់សាំងនេះ ទៅចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាលខេត្តផ្សេងៗទៀត សំដៅធ្វើយ៉ាងណាដើម្បីឱ្យពលរដ្ឋកម្ពុជាទាំងអស់គេចផុតបាននូវកាេរីករាលដាលនៃជម្ងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា ៖គិតត្រឹមថ្ងៃទី៨មិថុនានេះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩បានជាង១លាន៥សែននាក់រួចហើយ។

គួររំលឹកដែរថា៖កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែល ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ដូសទី១ នៅខណ្ឌទាំង៣ខាងលើនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ ខណៈដូសទី២ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញទីតាំង និងលេខទូរស័ព្ទអ្នកសម្របសម្រួល សម្រាប់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនង ពាក់ព័ន្ធការចាក់វ៉ាក់សាំងនៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលមានសរុប១៤ទីតាំង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner