CMAC រកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន៦គ្រាប់ នៅខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
reachea

 គ្រាប់មិនទាន់ផ្ទុះចំនួន៦គ្រាប់ត្រូវបានគេរកឃើញនៅខេត្តកំពង់ឆ្នាំង។ សេចក្តីរាយការណ៍បានបន្តថាគ្រាប់មិន ទាន់ផ្ទុះទាំងនោះ ត្រូវបានរកឃើញនៅក្នុងស្រុករលាប្អៀរ និងស្រុកកំពង់លែងកាលពីថ្ងៃទី៧មិថុនា។ ក្នុងចំណោមគ្រាប់មិនទាន់ផ្ទុះទាំង៦នោះ រួមមាន២គ្រាប់គឺគ្រាប់១០៥មីលីម៉ែត្រមួយគ្រា​ប់និងក្បាលគ្រាប់ផ្លោង មួយគ្រាប់ដែលរកឃើញក្នុងស្រុកកំពង់លែង, ចំណែក៤គ្រាប់ផ្សេងទៀត គឺ៣គ្រាប់ជាគ្រាប់៦០មីលីម៉ែត្រ និង គ្រាប់កាំភ្លើងត្បាល់៨១មីលីម៉ែត្រចំនួន១គ្រាប់ ដែលរកឃើញក្នុងស្រុករលាប្អៀរ។

កម្ពុជាទើបបានសម្រេចរំដោះដីដែលមានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា និងបាន កម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន២ពាន់៦៦១គ្រាប់, មីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់ ៨៣២ គ្រាប់ និង សំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់ គ្រាប់មីននិង គ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡា និងកម្ពុជា មានផែនការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។

ads banner