ថៃប្រកាសលក់វ៉ាក់សាំងកូវីដឲ្យពលរដ្ឋ បន្ទាប់ពីផលិតបានដោយខ្លួនឯង

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ថៃ​បាន​ចេញផ្សាយ​ថា​ ​នៅទីបំផុត​រដ្ឋាភិបាល​ថៃ​បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ថ្នាក់​តំបន់​ ​និង​វិ​ស​័​យ​ឯកជន​ ​អាច​ធ្វើការ​បញ្ជាទិញ​ ​ឬ​ស្នើសុំ​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​ពី​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​។​ ​ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ការ​ជំរុញ​ល្បឿន​នៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ ​ជូន​ប្រជាជន​ថៃ​ឲ្យបាន​យ៉ាងហោចណាស់​ ​៧​០​% ​ឬ​ស្មើនឹង​ ​៥​០​លាន​នាក់​។​

​ការប្រកាស​លក់​វ៉ាក់សាំង​កូ​វី​ដ​នេះ​ ​ក្រោយពេល​ក្រុមហ៊ុន​ថៃ​មួយ​ឈ្មោះ​ S​i​am​ B​i​o​science​ ​បាន​ផលិត​វ៉ាក់សាំង​ ​យក​បច្ចេកទេស​ពី​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​r​a​ ​Z​e​n​e​ca​ ​បានហើយ​ ​ដោយ​ប្រគល់​ជូន​ក្រសួងសុខាភិបាល​ជិត​២​លាន​ដូ​ស​ ​ទៅ​ប្រើប្រាស់​ដែរ​។​

​ផ្អែក​តាម​ប្រភព​ពី​ ​T​h​e​ ​Nation​ ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៩​ ​មិថុនា​នេះ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​របស់​ប្រទេស​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​បញ្ជាក់​ថា​ ​នៅ​ក្នុង​គោលដៅ​ចាត់ចែង​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ថ្មី​ខាងលើ​នេះ​ ​អាជ្ញាធរ​ថ្នាក់​តំបន់​ ​និង​ស្ថាប័ន​ឯកជន​នានា​ ​អាច​ធ្វើការ​បញ្ជាទិញ​ ​ឬ​ស្នើសុំ​វ៉ាក់សាំង​ពី​ទី​ភ្នាក់ងាររដ្ឋាភិបាល​នានា​ដូចជា​ ​នាយក​រដ្ឋា​ន​គ្រប់គ្រង​ជំងឺ​ ​អង្គភាព​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​រដ្ឋាភិបាល​ ​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​ , ​កាកបាទក្រហម​ថៃ​ ​និង​រាជបណ្ឌិតសភា​ ជូឡា​ផន​ ​ជាដើម​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner