កម្ពុជាចុះហត្ថលេខាទទួលយកវត្ថុបុរាណខ្មែរចំនួន ២៧រូបពីសហរដ្ឋអាមេរិក

ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សុន្ទរី និងលោក Cyrus Vance រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូយ៉ក នៅថ្ងៃទី៩មិថុនាឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងស្ដីពីការផ្ទេរសិទ្ធគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជាដែលត្រូវបានជួញដូរចំនួន២៧រូប ពីការិយាល័យរដ្ឋអាជ្ញា មកកម្ពុជាវិញ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាលោកស្រី ភឿង សកុណា បានអញ្ជើញចូលរួមតាមរយៈប្រពន្ធ័វីដេអូពីរាជធានីភ្នំពេញ ដើម្បីជាសាក្សីក្នុងការចុះហត្ថលេខានោះ។ លោកឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិក៏មានវត្តមានចូលរួមផងដែរ។

ក្នុងចំណោមវត្ថុបុរាណទាំង២៧ដែលត្រូវបានរកឃើញមកវិញដោយការិយាល័យរដ្ឋអាជ្ញា និងក្រសួងសន្តិសុខមាតុភូមិអាមេរិក រួមមានរូបបដិមផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួនដូចជា ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ ។ល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner