កូវីដ១៩៖ ថៃប្រកាសពីការស្លាប់មនុស្សប្រចាំថ្ងៃដ៏ច្រើន ពុំធ្លាប់មាន ព្រឹកនេះ

ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រទេសថៃ ២៤ម៉ោងចុងក្រោយ មានចំនួន៤៣នាក់ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Nation នាព្រឹកថ្ងៃទី១០ មិថុនា ២០២១នេះ។ ក្រៅពីស្លាប់ ក៏មានឆ្លងថ្មី ២៣១០នាក់ដែរ។

ក្រសួងសុខាភិបាលថៃបញ្ជាក់ដែរថា ក្នុងចំណោមឆ្លងថ្មីនេះ មាន១០២នាក់ ឆ្លងក្នុងពន្ធនគារ។ ក្រៅពីនេះ ក៏មានអ្នកជំងឺ៣០៣៥នាក់ជាសះស្បើយផងដែរ។ ថៃមានអ្នកកើតកូវីដ១៩ កើនដល់១៨៧៥៣៨នាក់ហើយ ស្លាប់១៣៧៥នាក់៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner