ប្រធានាធិបតីអាមេរិកធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7

អង់គ្លេស៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទៅដល់ទឹកដីចក្រភពអង់គ្លេសហើយ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេសចាប់តាំងពីបានចូលកាន់តំណែង ។

លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយដោយ សារព័ត៌មាន Washington Post ថា សម្ព័ន្ធភាព និងស្ថាប័នប្រជាធិបតេយ្យដែលមានទ្រង់ទ្រាយធំធេងនៅសតវត្សរ៍ចុងក្រោយ នឹងបង្ហាញពីសមត្ថភាពរបស់ពួកគេប្រឆាំងនឹងការគំរាមកំហែង និងសត្រូវនាពេលបច្ចុប្បន្ន ហើយដំណើរទស្សនកិច្ចនៅអឺរ៉ុបក្នុងសប្តាហ៍នេះ ជាឱកាសបង្ហាញអំពីរឿងនេះ ។ ដោយឡែកជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៦ មិថុនាខាងមុខ នៅទីក្រុងហ្សឺណែវ គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ ដែលជាឱកាសមួយដើម្បីលើកឡើងនូវកង្វល់របស់អាមេរិកដោយផ្ទាល់ ជាមួយលោក ពូទីន អំពីការវាយប្រហារតាមអ៊ិនធើណិតពីប្រទេសរុស្ស៊ី ការឈ្លានពានរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែន និងបញ្ហាផ្សេងទៀត ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើនេះ គឺជាបេសកកម្មចំនួន៨ថ្ងៃដើម្បីកសាងឡើងវិញនូវទំនាក់ទំនងតំបន់អន្តរអាត្លង់ទិច ដែលកំពុងតានតឹងនៅក្នុងសម័យកាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជាធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner