ក្រុមប្រឹក្សារាជធានី សម្តែងការកោតសរសើរចំពោះលទ្ធផលការងារសម្រេចបានរបស់អាជ្ញាធររាជធានី ទាំងការទប់ស្កាត់ជម្ងឺកូវីដ-១៩ និងការអភិវឌ្ឍមូលដ្ឋាន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលការងារសម្រេចបានរបស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងជាអភិបាល រាជធានីភ្នំពេញ ពេញ១ខែឧសភានេះ ដោយអាជ្ញាធររាជធានីភ្នំពេញបានបំពេញការងារយ៉ាងល្អលើការ ខិតខំរិះរកគ្រប់វិធានការ ទប់ស្កាត់ ប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ការរារាំងបង្ក្រាបករណីល្មើសវិធានការបិទខ្ទប់របស់ រាជរដ្ឋាភិបាល ជាមួយនិងការងារអភិវឌ្ឍន៍មូលដ្ឋានបានយ៉ាងល្អប្រសើរផងដែរ ។

ការកោតសរសើរខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ មិថុនានេះ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី២៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានី ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីនិងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ៖ការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញប្រចាំខែឧសភា ឆ្នាំ២០២១នេះ ឃើញថា មានលក្ខណៈល្អប្រសើរ ដែលទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីក្រុមប្រឹក្សារាជធានី ដោយក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំរិះរកគ្រប់វិធានការទប់ស្កាត់ ប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អគួរជាទីមោទនភាព។

ការងារកិច្ចការច្បាប់ និងសិទ្ធិមនុស្ស រដ្ឋបាលរាជធានីបានខិតខំប្រឹងប្រែងអនុវត្តការងារបានច្រើន និងកាន់តែប្រសើរឡើង។ បានរៀបចំគ្រប់គ្រងជនរងគ្រោះក្នុងមណ្ឌលបានល្អប្រសើរ ជាពិសេសការចូលរួមទប់ស្កាត់បង្ការជំងឺកូរីដ ១៩ និងការអប់រំបណ្ដុះបណ្ដាល។ ជាមួយនោះបានខិតខំរារាំងបង្ក្រាបករណីល្មើសវិធានការបិទខ្ទប់របស់ រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល បានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។

ចំពោះការងារសមាគមមនុស្សចាស់វិញ រដ្ឋបាលរាជធានីបានធ្វើសកម្មភាពក្នុងខែនេះបានយ៉ាងល្អ ដោយបានរំលេចចេញនូវ សកម្មភាពការងារក្នុងខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ។ ក្នុងនោះលោកប៉ា សុជាតិវង្សបានបន្តទៀតថា៖ បើទោះបី ស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ដែលត្រូវបានបិទខ្ទប់ក៏ដោយ ក៏រដ្ឋបាលរាជធានីនូវបានអនុវត្តការងារបានយ៉ាងរលូនផងដែរ ដូចជា ការ លប់សំបុកមាន់ផ្លូវAC, ការងារអណ្តូង, ជួសជុលតម្របអណ្តូងលូ, ការសម្អាត ស្តារសំរាមចេញស្ថានីយ បូមទឹកជាដើម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner