CMAC បានចុះយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៦គ្រាប់នៅខេត្តកំពង់ស្ពឺ

សេចក្តីរាយការណ៍បានបញ្ជាក់ថា ប្រតិបត្តិការចុះប្រមូលគ្រាប់មិនទាន់ផ្ទុះនោះគឺបានធ្វើឡើងកាលពីថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិសាស្ដ្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យោងតាមមន្ត្រីស៊ីម៉ាក់បានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៦គ្រាប់នោះរួមមាន៖ គ្រាប់DK ៨០មីលីម៉ែត្រ ចំនួន ១គ្រាប់, គ្រាប់ DK៨១ មីលីម៉ែត្រ ១គ្រាប់, គ្រាប់DK ៨២មីលីម៉ែត្រ ចំនួន ១គ្រាប់, ក្បាលគ្រាប់ ផ្លោងចំនួន១គ្រាប់, គ្រាប់១០៥មីលីម៉ែត្រ ចំនួន ១គ្រាប់និ ងគ្រាប់ ១០៧ មីលីម៉ែត្រ ចំនួន ១គ្រាប់។

កម្ពុជាទើបបានសម្រេចរំដោះដីដែលមានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេច គ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់, មីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជា មានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner