លោក Bruno Lage ត្រូវបានក្លឹប Wolves តែងតាំងជាអ្នកចាត់ការទូទៅថ្មី ជំនួសតំណែងលោក Nuno
(ក្រុងឡុងដ៍)៖ លោក Bruno Lage ត្រូវបានក្លឹប Wolverhamton Wanderers តែងតាំង ជាអ្នកចាត់ការទូទៅថ្មី ជំនួសកន្លែងរបស់លោក Nuno Espirito Santo ដែលបានលាឈប់នៅក្រោយចប់រដូវកាល ២០២០-២០២១ ក្រោយដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៣ នៅ Premier League។
បុរសវ័យ ៤៥ឆ្នាំ Lage បានកំពុងអត់ការងារធ្វើ នៅក្រោយពេលដឹកនាំក្លិប Benfica របស់ព័រទុយហ្គាល់ឈ្នះជើងឯកលីគ ឆ្នាំ២០១៩ និងក្រោយមកលាឈប់។
លោក Lage ពុំមែនជាអតីតកីឡាករអាជីពនោះទេ តែបានចូលរៀនជំនាញគ្រូបង្វឹកក្នុងថ្នាលយុវជនរបស់ក្លិប Vitoria Setbubal តាំងពីលោកមានអាយុ ២១ឆ្នាំក្នុងឆ្នាំ១៩៩៧ មកម្ល៉េះ មុនពេលទៅដឹកនាំក្លិប Spells នៅឯតំបន់ Estrela Vendas Novas និងក្លិប Sintrense មកពេលមកកាន់ Benfica ក្នុងឆ្នាំ២០០៤ បង្វឹកគ្រប់ថ្នាលយុវជនទាំងអស់។
លោក Lage បានទំនេរពីការងារមកតាំងពីបានចាកចេញពី Benfica ក្នុងខែមិថុនាឆ្នាំទៅ នៅក្រោយពេលដឹកនាំបាន ១៨ខែ ជាមួយនឹងការឈ្នះជើងឯកលីគកំពូលព័រទុយហ្គាល់ផងដែរ៕